Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់ បើករថយន្ត​ម៉ាក lexus 470 បុក​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​២​នាក់​

spot_img

ស្ទឹងត្រែង​៖ នារី​ម្នាក់ បើករថយន្ត​ម៉ាក lexus 470 បុក​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួស​២​នាក់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ កើតឡើង​ត្រង់ចំណុច​ព្រៃ​ចាស់ ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០​។​

​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ បាន​ប្រាប់​សមត្ថកិច្ច​ថា រថយន្ត​បង្ក​ម៉ាក lexus 470​ផ្លាកលេខ ភ្នំពេញ 2j 28 99 បើកបរ​ដោយ​នារី​ម្នាក់​ឈ្មោះ​ស្រី នាង អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​សៀម​ប៉ាង ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ រថយន្ត​បើក​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង គឺ​បាន​ចេញពី​ក្រុង​ស្ទឹងត្រែង ទៅផ្ទះ​របស់​នាង នៅ​ស្រុក​សៀម​ប៉ាង​។ ពេលធ្វើ​ដំណើរ​ទៅ បាន​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​C125 ផលិត​នៅ​ឆ្នាំ​២០១០ ពាក់​ផ្លាកលេខ​ស្ទឹងត្រែង 1B 2974 ដែល​បើក​បញ្ច្រាសទិស​គ្នា ប៉ើង​ជាច្រើន​ម៉ែត្រ ស្លាប់​ទាំង​២​នាក់​។​

​ជនរងគ្រោះ​ឈ្មោះ​សំអន អាយុ ៥២ ឆ្នាំ មុខរបរ​កសិករ ជា​ជីតា​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ចៅស្រី 2 នាក់​គឺ​ចៅ​មាន​អាយុ 14 ឆ្នាំ​និង​15 ឆ្នាំ រួម​ដំណើរ​ជាមួយ​តា រងរបួស​ធ្ងន់​ទាំងពីរ​នាក់ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង ទាំងយប់​។​

របាយការណ៍​ប៉ូលិស បាន​បញ្ជាក់ថា រថយន្ត​និង​ម៉ូតូ ត្រូវបាន​រក្សាទុក​នៅ​ប៉ុស្តិ៍​សង្កាត់​សាមគ្គី រង់ចាំ​មាន​ចំណាត់​ការបន្ត​៕

ដោយ​៖​សុខុម​

spot_img
×