Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​អាសូរ​ណាស់​! នេន​១​អង្គ រអិល​ជើង​ធ្លាក់​ពី​ជាន់​ទី​២ ជុង​នឹង​របង​ដែក​បណ្តាល​ឲ្យ​ធ្លាយ​ភ្លៅ ត្រូវបាន​សង្គ្រោះ​កាត់​នាំយកទៅ​មន្ទីរពេទ្យ​ទាំង​ដែក​

spot_img

​ថៃ​៖ ព្រះសង្ឃ​វ័យក្មេង​មួយអង្គ បាន​ជួប​គ្រោះថ្នាក់​ត្រូវ​កំណាត់​បង្គោល​ដ៏​មុត​ស្រួច​មួយ​នៃ​របង​ដែក​ជុង បណ្តាល​ឲ្យ​ធ្លាយ​ភ្លៅ​ខាងឆ្វេង ត្រូវបាន​ជួយសង្គ្រោះ​បន្ទាន់ បន្ទាប់​ធ្លាក់​ពីលើ​កុដិ​ជាន់​ទី​២ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រហែល ១០ និង​៣០ នាទី ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅក្នុង​វត្ត​ជ័យជំនះ នៃ​ប្រទេស​ថៃ​។​

​ក្រោយ​ទទួល​ការហៅ​អំពី​ហេតុការណ៍​ខាងលើនេះ ក្រុម​សង្គ្រោះ រួមជាមួយ​បុគ្គលិក​ពេទ្យ ក៏បាន​មកកាន់​កន្លែង​ហេតុ​យ៉ាង​លឿន ហើយ​ពួកគេ​បាន​ប្រញាប់ប្រញាល់​ជួយសង្គ្រោះ តាមរយៈ​ប្រើ​ឧបករណ៍​កាត់ផ្តាច់​ផ្នែក​នៃ​របង រួច​ដឹក​ព្រះសង្ឃ​រងគ្រោះ​ទាំង​ដែក​ចង​ស្រោប​ជាមួយនឹង​ជើង ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​វះកាត់​បន្ទាន់​។​

​បើតាម​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​វ័យក្មេង​នេះ បាន​ចេញទៅ​យោង​ចាប់​របស់​អ្វីមួយ​នៅ​ខាងក្រៅ​កុដិ ហើយ​បន្ទាប់មក ក៏បាន​រអិល​ជើង​ធ្លាក់​ពី​ជាន់​ទី​២​តែម្តង​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ ផេ​ក​ហ្វេ​ស​ប៊ុ​ក KhantaralakTV)​

spot_img
×