Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ដល់​ពលរ​ដ្ឋ កុំ​ចាញ់បោក​មេខ្យល់ នាំ​ឆ្លងដែន​ខុសច្បាប់ ត្រូវ​បន្ត​ចូលរួម​ទប់ស្កាត់​ពី​ការឆ្លង និង​ការចម្លង​មេរោគ​កូ​វីដ​-១៩

spot_img

​បាត់ដំបង​៖ លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបងនិង​ជា​អនុប្រធាន​ក្រុមការងារ ចុះជួយ​ស្រុក​កំរៀង បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ ចាញ់បោក​មេខ្យល់​នាំ​ឆ្លងដែន​ខុសច្បាប់ ចូលទៅក្នុង​ប្រទេស​ថៃ ក្នុង​គោលបំណង​បំផុស​ស្វែងរក​ការងារ ខណៈដែល​ប្រទេស​ថៃ ត្រូវបាន​បន្ត​ដាក់​ប្រទេស​គេ ឲ្យ​ស្ថិតក្នុង​គ្រាអាសន្ន រយៈពេល​មួយខែ​ទៀត​។

​ការអំពាវនាវ​នេះ បាន​ធ្វើឡើង​ក្នុងឱកាស ដែល​ក្រុមការងារ​ចុះជួយ​ស្រុក​កំរៀង នាំយក​អំណោយ​ជា​ស្បៀង និង​គ្រឿងឧបភោគ បរិភោគ​មួយចំនួន​របស់​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​អង្ករ​ជា​អំណោយ ចូលរួម​ពី​សប្បុរសជន​ជប៉ុន ដើម្បី​ចែកជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ​ក្រីក្រ ដែល​កំពុងតែ​ជួប​ការលំបាក ចំនួន​២៧០ គ្រួសារ ដែល​មកពី​ភូមិ​ទាំង​៨​ក្នុង​ឃុំ ស្រុក​កំរៀង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ ដែល​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​២០​គីឡូក្រាម ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ និង​ថវិកា​១​ម៉ឺន​រៀល​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធិ បាន​បញ្ជាក់ថា កន្លងមកនេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តា​ស្រុក ជាប់​នឹង​ព្រំដែន​កម្ពុជា ថៃ មួយចំនួន​តូច បាន​ចាញ់​ឧបាយកល​ញុះញង់ ពី​ពួក​មេខ្យល់ ដែល​ពួកគេ​បាន​ប្រើល្បិច ឃោសនា​អូសទាញ ឲ្យ​បងប្អូន​ឆ្លងដែន​ខុសច្បាប់ តាម​ច្រករបៀង​នានា នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កំរៀង និង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ មាន​បងប្អូន​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ និង​រាជធានី​ផងដែរ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​តម្រួត​ថៃ នៅតាម​បន្ទាត់​ព្រំដែន ចាប់បញ្ជូន​ឲ្យ​វិលត្រឡប់ មក​ស្រុកកំណើត​ខ្លួន​វិញ​ជាច្រើនលើក​ច្រើនសារ​កន្ល​ង​មកនេះ​។ នេះ​គឺជា​ប្រការ​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ប្អូន​ក្នុង​គ្រា​ដែល​ប្រទេស​ថៃ ហាមឃាត់​មិន​ឲ្យ​ឆ្លង​ចូលទៅក្នុង​ប្រទេស​គេ ដោយ​ខុសច្បាប់ ដោយសារតែ​វិបត្តិ​កូ​វីដ​-១៩ វា​បាន​ឆ្លង​រាតត្បាត​រីក​រាលដាល នៅ​ពាសពេញ​ពិភពលោក​។ កម្ពុជា​ក៏មាន​ការឆ្លង និង​ចម្លង​ដែល​បាន​នាំចូល​ពី​ក្រៅប្រទេស ធ្វើ​ឲ្យ​កម្ពុជា​យើង ជួប​នូវ​វិបត្តិ​ពី​កូ​វីដ​-១៩​ផងដែរ​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធិ បានធ្វើការ​ក្រើនរំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ចូលរួម​ទទួល​អំណោយ​ស្បៀងអាហារ​ថា បច្ចុប្បន្ន បញ្ហា​ការ​រាតត្បាត​ពី​កូ​វីដ​-១៩ នៅតែ​ជា​បញ្ហា​ប្រឈម​ចំពោះមុខ ចំពោះ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស៎​បងប្អូន​។ ដូច្នេះ​បងប្អូន​ត្រូវ​បន្ត​ចូលរួម និង​ទប់ស្កាត់​ពី​ការឆ្លង និង​ពី​ការចម្លង​ឲ្យ​បានជា​ដាច់ខាត​។​ប្រសិនបើ​បងប្អូន​មាន​កូនចៅ ដែល​បាន​វិលត្រឡប់​ពី​ប្រទេសជិតខាង ត្រូវតែ​រាយការណ៍​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន បានដឹង ហើយ​ប្រការ​សំខាន់​ទៀត​នោះ ត្រូវ​ឲ្យ​បងប្អូន​កូនចៅ ដែល​ទើបតែ​វិលត្រឡប់ មកពី​ប្រទេសជិតខាង ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​រស់នៅ​ដាច់ដោយឡែក​មួយរយៈ ពី​ក្រុមគ្រួសារ​របស់ខ្លួន​។ ក្នុងករណី​មាន​អាការ មិន​ស្រួល ត្រូវ​ប្រញាប់ប្រញាល់​ទៅកាន់​មណ្ឌល​សុខភាព ដែល​នៅ​ជិត​ផ្ទះ​របស់ខ្លួន​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធិ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រស់នៅ​ស្អាត​ប្រកបដោយ​អនាម័យ និង​ការធ្វើ​អនាម័យ​ជាប្រចាំ ក្នុង​ការលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល​សម្អាត​ដៃ មុន​និង​កាន់​អ្វី​ឬ​ធ្វើ​អ្វី ដើម្បី​ការពារ​នូវ​សុខភាព​អាយុជីវិត​ផ្ទាល់ខ្លួន​យើង​ម្នាក់ៗ និង​ដើម្បី​បញ្ចៀស​ឲ្យ​បាន​ពី​ការឆ្លង និង​ការចម្លង និង​កុំ​ឲ្យ​ផ្ទុះ​សាជាថ្មី​ឡើងវិញ​មេរោគ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​យើង​ឲ្យ​បាន​ដាច់ខាត​។ ដោយ មើលឃើញ​ពី​បញ្ហា​ផលប៉ះពាល់​ជីវភាព រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​នៅទីនេះ និង​ដោយ​មានការ​ណែ​នាំ​ផ្ទា​ល់ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន សម្តេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបាត់ដំបង និង​ឯកឧត្តម​ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត បាន​ចាត់តាំង​ក្រុមការងារ​ដើម្បី​ចុះសួរសុខទុក្ខ ពី​ជីវភាព​ផ្ទាល់​របស់​បងប្អូន នៅតាម​ខ្នង​ផ្ទះ និង​បាន​គិតគូរ​នាំយក​នូវ​អំណោយ​ជា​ស្បៀង​បន្តិចបន្តួច ដើម្បី​ជួយ​រំ​​លែ​ក​និង​សម្រាល​ពី​ការលំបាក ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន បាន​មួយរយៈ​ផងដែរ ៕

ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×