Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​ម៉ែន សំអន ផ្តល់​អំណោយ​ផ្តល់ជូន​គ្រួសារ​ក្រឡាបញ្ជី​សាលាដំបូង​ខេត្តស្វាយរៀង ដែល​រងគ្រោះ​ដោយសារ​អគ្គិភ័យ​ឆេះ​ផ្ទះ​

spot_img

​ខេត្តស្វាយរៀងៈ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គណៈ​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង និង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត នា​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចូលរួម​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​ផ្តល់ជូន​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​អគ្គិភ័យ​ឆេះ​ផ្ទះ ខ្នង ១ របស់លោក ឃួន រ៉ា ភេទ​ប្រុស អាយុ ៥០ ឆ្នាំ មុខរបរ​ក្រឡាបញ្ជី​សាលាដំបូង​ខេត្តស្វាយរៀង​។

​ក្នុងឱកាស​នោះ​លោកជំទាវ​កិត្តិ​ស​ង្គ​បណ្ឌិត ម៉ែន សំអន បាន​នាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​អាណិតអាសូរ និង​ការសោកស្តាយ ចំពោះ​ឧបទ្ទវ​ហេតុដែល​បាន​បំផ្លាញ​លំនៅដ្ឋាន និង​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​រងគ្រោះ​នាពេលនេះ ។
​ជាមួយគ្នានេះ​លោកជំទាវ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ការប្រើប្រាស់​ភ្លើង និង​ចរន្តអគ្គិសនី ដែលជា​ប្រភព​នៃ​គ្រោះថ្នាក់ និង​ត្រូវ​ត្រៀម​ឧបករណ៍​ពន្លត់​អគ្គិភ័យ និង​ទឹក​នៅក្នុង​ពាង​ជាប់​ជាប្រចាំ ហើយ​សូមកុំ​អស់សង្ឃឹម ត្រូវ​ប្រឹងប្រែង​ប្រកប​របរ​ចិញ្ចឹមជីវិត ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ ព្រោះ​អំណោយ​ដែល​បាន​ផ្តល់ជូន​ពេលនេះ អាចជួយ​សម្រាល​ការលំបាក​បាន​មួយគ្រា​តែប៉ុណ្ណោះ ។

​សូម​ជម្រាបជូន​ថា ផ្ទះ​ដែល​ឆេះ​កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែ ឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង ៥​និង​៤០ នាទី នៅ​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ធ្វើ​អំពី​ឈើ ថ្ម​ខាងក្រោម ដំបូល​ស​ង្ក័​សី ជញ្ជាំង​ឈើ ទំហំ ៨​គុណ​១៦​ម៉ែត្រ មូលហេតុ​ទុស្សេ​ខ្សែភ្លើង​៕

ដោយ​៖​វ៉ៃ​កូ​


spot_img
×