Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Greenrich group បាន​នាំចេញ​ចំណិត​ឈើ​សរុប​ជាង ១១​ម៉ឺន​តោន​គិត​មកទល់ពេលនេះ​

spot_img

​កោះកុង​៖ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន និង​លោក ជំទាវ មិថុនា ភូ​ថង អភិបាល​នៃ​គណ​អភិបាល​ខេត្តកោះកុង កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ បាន​ពិនិត្យ និង​វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម និង​កែច្នៃ​កសិផល សម្រាប់​នាំចេញ​របស់​ក្រុមហ៊ុន Greenrich group Co., Ltd លើដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៦០ ២០០​ហ​ត ក្នុង​ឆ្នាំ​១៩៩៨ ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់ទ្រនាប់​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ក្នុងស្រុក​កោះកុង​។​

​លោក រតនា តំណាងឱ្យ​ក្រុមហ៊ុន បាន​រាយ​បាយ​ការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា​ក្រុម ហ៊ុន Greenrich group ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ASIA PULP & PAPER (APP) ដែលជា​ក្រុមហ៊ុន​ផលិត​ក្រដាស​លំដាប់​លេខ​១ នៅ​អាស៊ី និង ១ ក្នុងចំណោម ១០​ក្រុម ហ៊ុន​ដែល​ផលិត​ក្រដាស​ធំជាងគេ​លើ​ពិភពលោក​។

​ក្រុមហ៊ុន​បានចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍ​ឧស្សាហកម្ម​ឈើ​ដាំ​លើដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១០.០៧៧​ហិកតា ក្នុងស្រុក​ត្រពាំងរូង ខេត្ត កោះកុង ក្នុង​ឆន្ទៈ​គឺ “​ដាំ​ដើមឈើ​ផ្តល់​ប្រយោជន៍​ដល់​បរិស្ថាន ផលិត​ក្រដាស​ផ្តល់​ប្រយោជន៍​ដល់​មនុស្សលោក​”​។

​គិត​ចាប់ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១៥ ធ្វើ​ការដាំដុះ​បាន ៥.៨៧៧​ហិកតា ទទួលបាន​ទិន្នផល ១៣៨​តោន​ក្នុង​មួយ​ហិកតា សរុប​រួម​បរិមាណ​ឈើ ៨០​ម៉ឺន​តោន​។ កន្លងមក​ក្រុមហ៊ុន បាន​នាំចេញ​ចំណិត​ឈើ​សរុប​ជាង ១១​ម៉ឺន​តោន (​ឈើ​របស់​ក្រុមហ៊ុន និង​ឈើ​ប្រមូល​ទិញ​ពី​ចំការ​ឯកជន​)​។

​ក្នុងអំឡុង​ប្រតិបត្តិការ ក្រុមហ៊ុន​ត្រូវការ​ពលកម្ម​ចំនួន ២.៥០០​នាក់​។ ក្រុមហ៊ុន​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សាលារៀន និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​សម្រាប់​បុគ្គលិក កម្មករ ក្នុង​ក្រុមហ៊ុន​ទាំងមូល​។ ក្រៅពី​សមិទ្ធផល​ដែល​សម្រេចបាន ក្រុមហ៊ុន​កំពុង​ប្រឈម​បញ្ហា មួយចំនួន​ដូចជា ការកាប់​ទន្ទ្រាន​ដី​យក​ជា​កម្មសិទ្ធិ និង​ការធ្វើ​ផ្លូវ​កាត់​ដី​ក្រុមហ៊ុន​។ ទិសដៅ​អនាគត ក្រុមហ៊ុន​នឹងធ្វើ​ការសហការ​ជាមួយ​ក្រសួងបរិស្ថាន​ដើម្បី​ធ្វើការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ សហការ​ជាមួយ​អាជ្ញាធរខេត្ត​ដើម្បី​ធ្វើការ​ចុះបញ្ជី​ដី​រដ្ឋ ចាប់ផ្តើម​ប្រមូល​ផល​ឈើ និង​ដាំ​ដុះ​ឡើងវិញ ដើម្បី​ផ្តល់​ប្រយោជន៍​សម្រាប់​សង្គម បរិស្ថាន និង​សេដ្ឋកិច្ច និង​ជាពិសេស​សហ ការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងការ​រៀបចំ​ផែនការ​ដាំ​ឈើ​ក្នុង​ឆ្នាំ​២០២០ នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រុមហ៊ុន​សម្រេចបាន​រួមមាន​ការដាំ និង​ប្រមូល​ផល​ក្នុង​ក្រុមហ៊ុន និង​ពី​ដៃគូ​ដាំ និង​ជាពិសេស​បាន​នាំចេញ​ចំណិត​ឈើ​។ ដើមឈើ​អាកាស្យា​មានការ​លូតលាស់​ធំៗ​ល្អ និង​ផ្តល់​ផល​ជា​បណ្តើរៗ​សម្រាប់​សេដ្ឋកិច្ច ហើយ​នេះ​គឺជា​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ក្នុងការ ដាំ​ឈើ​ឧស្សាហកម្ម​ប្រយោជន៍​បង្កើត​គម្រប​ព្រៃឈើ រក្សា​លំនឹង​បរិស្ថាន ទ្រទ្រង់​កំណើនសេដ្ឋកិច្ច សង្គម តាមរយៈ​ធ្វើការ​ផ្គត់​ឈើ​ស្រស់​ជា​វត្ថុធាតុដើម​ឱ្យទៅ​រោងចក្រ​កែច្នៃ​គ្រឿង​សង្ហា​រឹម និង​វិស័យ​សំណង​។

​ដោយសារ​ឈើ​ដាំ​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​បែបនេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកជំទាវ​អភិបាលខេត្ត បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដោយ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​ព​ន្លឿ​ន​សកម្មភាព​ប្រមូល​ផល កែច្នៃ និង​ធ្វើ​ការដាំដុះ​លើដី​ដែល​នៅ​សេសសល់​ឱ្យ​គ្រប់​តាម​ផែន​ការដែល​បានគ្រោង​ទុក​។

​ក្រសួង​នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ក្នុង​បំណង​ជួយ​លើកទឹកចិត្ត និង​គាំទ្រ​លើ​ការវិនិយោគ​របស់​ក្រុមហ៊ុន ប្រយោជន៍​ដើម្បី​លើកកម្ពស់​សមត្ថភាព ផ្គត់ផ្គង់​ផលិតផល​ឈើ​ដាំ​ឧស្សាហកម្ម​លើ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ធ្វើការ​ប្រកួតប្រជែង ជំរុញ​ការប្រើប្រាស់​ផលិត ផល​ឈើ​ដាំ កាត់បន្ថយ​ការប្រើប្រាស់​ឈើ​ធម្មជាតិ និង​ជាពិសេស​បង្កើត និង​រក្សាបាន​នូវ​គម្រប​ព្រៃឈើ បង្កើត​ការងារ បង្កើន​ចំណូល រក្សា​បរិស្ថាន​ក្នុង​តំបន់​នេះ និង​និរន្តរភាព​សេដ្ឋកិច្ចជាតិ​៕

​ដោយ​៖​សម្ផស្ស​

spot_img
×