Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​មួយ​មេ រន្ទះបាញ់​មួយ​ប្រាវ ងាប់​គោ​២​ក្បាល នៅ​ស្រុក​ចន្ទ្រា​

spot_img

​ខេត្តស្វាយរៀង​៖ វេលា​ម៉ោង​១៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​គ្រោះធម្មជាតិ រន្ទះបាញ់ នៅ​ចំណុច​វាលស្រែ ស្ថិតនៅ​ភូមិ​ព្រៃ​គគីរ ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បណ្តាលឱ្យ​ងាប់​គោ​ចំនួន ២ ក្បាល ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ម្ចាស់​គោ​មានឈ្មោះ ១ -​ឈ្មោះ​ពេជ្រ ដា ភេទ​ប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃ​គគី ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។ ២ -​ឈ្មោះ​ថង ស៊ា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃ​គគីរ ឃុ​ព្រៃ​គីរ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ក្រោយ​កើតហេតុ​សមត្ថកិច្ច ក៏បាន​ប្រគល់​សត្វ​គោ​ទាំង​២​ក្បាល​នោះ ឱ្យ​ម្ចាស់​វិញ​ហើយ ក្រោយពី​បាន​ពិនិត្យឃើញថា សត្វ​គោ​ទាំង​២​ក្បាល​នោះ ពិតជា​បាន​ងាប់​ដោយសារ​គ្រោះថ្នាក់​ធម្មជាតិ​រន្ទះបាញ់​ពិតប្រាកដ​មែន​៕​

ដោយ​៖​វ៉ៃ​កូ​

spot_img
×