Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់ ឃាត់ខ្លួន សង្ស័យ​ចំនួន​២៧​នាក់ ក្នុងនោះ​មាន​អ្នកកាសែត​ចំនួន​១៣​នាក់​

spot_img

​ភ្នំពេញ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បានចេញ​របាយការណ៍​លម្អិត ករណី​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ចាក់​ភ្នាល់​បញ្ជល់មាន់ និង​អាប៉ោង​) កាលពី​ម្សិលមិញ ដោយបាន​ឃាត់ខ្លួន សង្ស័យ​ចំនួន​២៧​នាក់ ក្នុងនោះ​មាន​អ្នកកាសែត​ចំនួន​១៣​នាក់ ក្រៅពីនោះ អ្នកធ្វើការ​សំណង់ កម្មករ​រោងចក្រ អ្នកលក់​ផ្លែឈើ និង​អ្នករត់ម៉ូតូឌុប​។

​លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ ដែល​បាន​ដឹកនាំ​បង្ក្រាប ដោយផ្ទាល់​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ចាក់​ភ្នាល់​បញ្ជល់មាន់ និង​អាប៉ោង​) បាន​ថ្លែងថា នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣:៣០​នាទី​នៅ​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ​ផ្លូវ​ឌួង​ងៀប ភូមិ​ដំណាក់​ធំ​៣ សង្កាត់ ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

១-​ជនសង្ស័យ​ឈ្មោះ អ៊ិន សុភាព ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជន​ជាត​ខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​សម្លេង​មាស (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

២-​ជនសង្ស័យ​ឈ្មោះ ជូ ផ្កាយព្រឹក ភេទ​ស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ទួល​ពង្រ សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​ផ្សះផ្សារ​ជាតិ​(​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

៣-​ជនសង្ស័យ​ឈ្មោះ លី លីម ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ​អ្នកកាសែត​រស្មី​ជាតិ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

៤-​ជនសង្ស័យ​ឈ្មោះ ណែម ណេង ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​អភិវឌ្ឍន៍​សង្គម (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

៥-​ជនសង្ស័យ​ឈ្មោះ ឈុ​យ សារ៉ាន់ ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​ខ្មែរ​ប្រជាប្រិយ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

៦-​ជនសង្ស័យ​ឈ្មោះ គួ​ន ស៊ី​ណេ​ន ភេទ​ស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​ខ្មែរ​ប្រជាប្រិយ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​)​។​

៧-​ជនសង្ស័យ​ឈ្មោះ ផាន់ ស្រី ភេទ ស្រី អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ទួល​ពង្រ សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ SNT News (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

៨-​ជនសង្ស័យ​ឈ្មោះ បឿ តឹក ភេទ​ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​ឯករាជ្យ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

៩-​ជនសង្ស័យ​ឈ្មោះ ផា រិ​ន ភេទ​ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​អ្នកកាសែត RSKY (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១០-​ជនសង្ស័យ​ឈ្មោះ ផេង សុវណ្ណ​រស្មី ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ សង្កាត់ ព្រែក​ឯង ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត PCK News (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១១-​ជនសង្ស័យ​ឈ្មោះ អ៊ិន ណា​វុ​ធ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​សម្លេង​មាស (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១២-​ជនសង្ស័យ​ឈ្មោះ សូ សែន ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ទួល​ពង្រ សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​សេនា​ដៃ​ប្រាំបី (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១៣-​ជនសង្ស័យ​ឈ្មោះ ខៀវ ចាន់ថន ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​២៩០ ផ្លូវលំ ភូមិ គោក​ចំបក់ សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​សេដ្ឋកិច្ចសង្គម (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១៤-​ជនសង្ស័យ​ឈ្មោះ ម៉ៅ សុ​ទ្ធី ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ឬ​ស្សី សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​ជាងសំណង់ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១៥-​ជនសង្ស័យ​ឈ្មោះ យ៉ុង សុភាព ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​បើកបរ​រថ​យន្ត (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១៦-​ជនសង្ស័យ​ឈ្មោះ មុត ណា​ង ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ទ្រា សង្កាត់ ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​កម្មករ​រោងចក្រ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១៧-​ជនសង្ស័យ​ឈ្មោះ ទន់ ប៊ុនធឿន ភេទ​ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ការដ្ឋាន​សំណង់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​កម្មករសំណង់ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១៨-​ជនសង្ស័យ​ឈ្មោះ អូន ប៊ុន​ហ៊ាង ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ច្រឡក់​ក្នុង ឃុំ គរ​គី ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​កម្មករសំណង់ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

១៩-​ជនសង្ស័យ​ឈ្មោះ ហ៊​ន់ សុផល ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ថ្មី សង្កាត់ ស្ទឹងមានជ័យ​ទី​១ ខ​ណ្មា​ន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​លក់​ផ្លែឈើ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

២០-​ជនសង្ស័យ​ឈ្មោះ លៀង ស៊ី​ដេ​ត ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​២៨១ ផ្លូវលំ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​រត់​ម៉ូតូឌុប (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

២១-​ជនសង្ស័យ​ឈ្មោះ ស្រី រដ្ឋា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​៣៨ ផ្លូវ​បេតុង សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​)​។​

២២-​ជនសង្ស័យ​ឈ្មោះ ឆាន់ ខេ​មរ​ដ្ឋ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ថ្មគោល សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

២៣-​ជនសង្ស័យ​ឈ្មោះ លឹម ប៊ុនលី ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ សង្កាត់​ចោមចៅ​១ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​កម្មករ​រោងចក្រ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

២៤-​ជនសង្ស័យ​ឈ្មោះ ណៃ សុភាព ភេទ​ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ សង្កាត់​ចោមចៅ​១ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​រត់​ម៉ូតូឌុប (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

២៥-​ជនសង្ស័យ​ឈ្មោះ ថុង សុខ​លីម ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​៤១៧ ផ្លូវ​លេខ​១០៥ សង្កាត់ បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មុខរបរ​រត់​ម៉ូតូឌុប (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

២៦-​ជនសង្ស័យ​ឈ្មោះ ជួង ណាក់ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ឬ​ស្សី​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ កម្មករ​រោងចក្រ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​)​។​

២៧-​ជនសង្ស័យ​ឈ្មោះ ហង់ ផល្លា ភេទ​ប្រុស អាយុ ៦៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ សង្កាត់​កា​កាប​១ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​រត់​ម៉ូតូឌុប (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

​អធិការនគរបាល​ខ​ណ្ឌ​មានជ័យ បាន​បញ្ជាក់ថា វត្ថុតាង​ចាប់យក​បាន​មាន សត្វ​មាន់​ឈ្មោល​ចំនួន​៥​ក្បាល (​ងាប់​ចំនួន​២​ក្បាល​) ,​ជញ្ជីង​សម្រាប់​ថ្លឹង​មាន់​ចំនួន​១​គ្រឿង​, កម្រាល​សម្រាប់​លេង​អាប៉ោង​ចំនួន​១​ផ្ទាំង , ចាន​សម្រាប់​បាញ់​មេអាប៉ោង​ចំនួន​១, កា​ធុន​ជ័រ​ទ្រចាន​អាប៉ោង​ចំនួន​១, ស្កុ​តរុំ​ជើងមាន់​ចំនួន​៨​ដុំ​, កន្ត្រក​ដាក់​មាន់​ចំនួន​៥ , ផ្តិល​ជ័រ​គ្របចាន​អាប៉ោង​ចំនួន​១ , ក្តារ​ជ័រ​សម្រាប់​បង្អួត​មាន់​ចំនួន​១, ទ្រុង​ដែក​សម្រាប់​ក្រុងមាន់​ចំនួន​១, កៅអី​ជ័រ​មួយចំនួន​, ប័ណ្ណ​សារព័ត៌មាន​ចំនួន​១៣​សន្លឹក , ទូរស័ព្ទដៃ​ចាស់​ចំនួន ២០​គ្រឿង និង ម៉ូតូ​ចំនួន​៣​គ្រឿង ៖ ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៧ ពាក់​ផ្លាកលេខ ភ្នំពេញ 1GI 3758, ម៉ាក​ហុងដា​ស្គូ​ប​ពី ពណ៌​ស ស៊េរី​២០២០ ពាក់​ផ្លាកលេខ ភ្នំពេញ 1IF 5632 , ម៉ាក​ហុងដា​សេ​១២៤ ពណ៌​ខ្មៅ ស៊េរី​២០០៨ ពាក់​ផ្លាកលេខ កណ្តាល 1G 6828 ។​

​លោក​វរសេនីយ៍ឯក​ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ ដោយមាន​បទបញ្ជា​ពី​ឯកឧត្តម ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំងចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​លួច​ឆ្មក់​រួច​ធ្វើការ​ឡោមព័ទ្ធ ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​ខុសច្បាប់​មួយកន្លែង​នេះ​តែម្តង ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជាង​៥០​នាក់​។​

​គួររំលឹកថា បន្ទាប់ពី​មាន​សារព័ត៌មាន​ជាច្រើន​អង្គ​ភាពចុះ​ផ្សព្វផ្សាយ​ថា បន​ល្បែង (​ជល់​មាន់​អាប៉ោង​) ខ្នាត​ធំ​នៅ​ខណ្ឌមានជ័យ កំពុង​ប្រព្រឹត្តទៅ​យ៉ាង​រលូន អាជ្ញាធរ​ហាក់​ស្រវាំងភ្នែក​ងាប់​ត្រចៀក​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២៧​នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង និង​វិធានការ​តាម​នីតិវិធី​ច្បាប់ ៕

ដោយ​៖​កូ​ឡាប​

spot_img
×