Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ជឿ​កុំ​ប្រមាថ​! ពិតជា​ព្រឺក្បាល​ខ្លាំង ចំពោះ​អ​ម្ពូ​ត​ហេតុ​២​កើតឡើង នៅក្នុង​ពិធី​បុណ្យសព​លោកគ្រូ​ល្ខោនខោល ទិ​ត្យ សែន (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កូន​ខ្មែរ​នៅក្នុង​បណ្តាញ​សង្គម​ជាច្រើន បាន​សម្តែង​នូវ​ទុក្ខ​ក្រៀមក្រំ និង​សោកស្តាយ​ជាខ្លាំង ខណៈ​ទទួលដំណឹង​បាត់បង់​ធនធាន​ផ្នែក​ល្ខោនខោល​ដ៏​មានតម្លៃ​ម្នាក់ គឺ​លោកគ្រូ ទិ​ត្យ សែន ដែល​លោក​បាន​ខិតខំ​ជួយ​លើកស្ទួយ​សិល្បៈ​បុរាណ​ខ្មែរ​ល្ខោនខោល​នេះ តាំងពី​ពេលកន្លងមក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។ លោកគ្រូ ទិ​ត្យ សែន បានទទួល​មោ​រណ​ភាព​កាលពី​វេលា​ម៉ោង ១០​និង​១៥​នាទី យប់​ថ្ងៃ​សៅរ៍ ទី​២៣ ខែឧសភា ឆ្នាំ​២០២០ ដោយ​រោគាពាធ​។​

​ប៉ុន្តែ អ្វីដែល​យើង​គ្រប់គ្នា​ធ្លាប់​បានឃើញ ទាក់ទង​នឹង​អ​បិ​យ​ជំនឿ​ព្រលឹង​ខ្មោច​តែងតែ​សណ្ឋិត​មកលើ​បុគ្គល​ជា​កូនចៅ ឬ សាច់ញាតិ គឺ​យើង​ពិតជា​ព្រឺក្បាល​ខ្លាំង​មែនទែន ព្រោះថា រឿងនេះ​បានកើត​ឡើង​នៅក្នុង​ពិធី​បុណ្យសព​របស់លោក​គ្រូ ទិ​ត្យ សែន ស្តែងៗ​តែម្តង​។​

​ក្នុងនោះ​រឿង​ទី​១ ត្រូវបាន​គេ​សន្ម​ត់​ថា វិញ្ញាណ​របស់លោក​គ្រូ ទិ​ត្យ សែន បាន​ចូល​សណ្ឋិត​ធ្វើ​ឲ្យ​ចៅប្រុស​របស់គាត់ រាំ​ជា​ទម្រង់​ល្ខោនខោល​យ៉ាង​ល្វត់ល្វន់ និង​បានល្អ​ជាទីបំផុត ស្ថិតនៅ​ពីមុខ​មឈូស​របស់លោក​គ្រូ​ផ្ទាល់​តែម្តង ខណៈដែល​គេ​បានដឹង​ច្បាស់​ថា ចៅប្រុស​របស់គាត់​មិនមែនជា​អ្នកជំនាញ​ផ្នែក​របាំ​នេះ និង​សូម្បី​ចេះ​រាំ​ល្ខោនខោល​ពី​មុ​នោះឡើយ​។​

​អ្វីដែល​អស្ចារ្យ​ទី​២​ទៀត​នោះ គឺ​គេ​បាន​ចាប់អារម្មណ៍​ទៅលើ​ផ្សែង​ធូប ដែល​កូនសិស្សៗ​របស់លោក​គ្រូ​អុជ ស្រាប់តែ​បង្ហាញ​ចេញ​ជា​រូបរាង​ហនុមាន និង​ទម្រង់​មួយទៀត គឺជា​តួអង្គ​យក្ស ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​នៅក្នុង​ពិធី​បុណ្យសព នាំគ្នា​ភ្ញាក់ផ្អើល​ជាខ្លាំង​តែម្តង​។​

​តាមរយៈ​ករណី​ទាំងពីរ​ខាងលើនេះ មនុស្ស​ជាច្រើន​បានលើកឡើង​តាម​ការយល់ឃើញថា លោកគ្រូ ទិ​ត្យ សែន ហាក់​នៅ​វិលវល់​មិន​ចង់​ឃ្លាត​ពី​សិល្បៈ​បុរាណ​មួយ​នេះ​ទេ ហើយ​ប្រហែល​លោក​ចង់​រម្លឹក​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បន្ត​ចាប់អារម្មណ៍ និង​នាំគ្នា​អភិរក្ស​ល្ខោនខោល​កុំ​ឲ្យ​បាត់បង់​។ ថ្ងៃនេះ​ក៏​ជា​ថ្ងៃ​ចុងក្រោយ​ផងដែរ ដែល​ពួកយើង​លែង​បានឃើញ​លោកគ្រូ​ជា​រៀងរហូត​៕

ដោយ​៖ លឹម ហុង​


spot_img
×