Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ស ខេង ៖ អ្នកតំណាងរាស្ត្រ​កុំទៅ​ទាក់​កញ្ញា ជា​អតីត​ចៅសង្កាត់​អូរ​ចារ​ទៀត​ទៅ

spot_img

បន្ទាយមានជ័យ ៖ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ចំអក​ត្បក​ស្អំ​ផង ណែនាំ​ផង​ថា សូមអ្នក​តំណាងរាស្ត្រ​ម្នាក់​(​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​មណ្ឌល​ខេត្តបាត់ដំបង​) ឈប់​ទៅ​ទាក់​កញ្ញា​ស៊ីន​ចាន់ ពៅ​រ៉ូ​ហ្ស៊េ​ត ជា​អតីត​ចៅសង្កាត់​អូរ​ចារ ក្រុង​ខេត្តបាត់ដំបង​នៃ​អតីត​គណបក្សប្រឆាំង​(​សង្គ្រោះ​ជាតិ​) ដែល​យើង​បាន​រំលាយ​ហើយ​នោះ​អោយមក​ចុះចូល​នឹង​គណបក្ស​ប្រជាជន​យើង​ទៀត​អី​។​

សម្តេច​ក្រឡាហោម និយាយ​បែប​កំប្លែង​ក្នុង​ពី​ធី​បិទ​សន្និបាត​ការងារ​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៣ ខែមករា ម្សិលមិញ​ថា​៖ “​ដល់​ខ្ញុំ​សួរថា ទៅ​ភោជនីយដ្ឋាន​របស់​រ៉ូ​ហ្ស៊េ​ត​នោះ​ធ្វើ​អី ក៏​ញឹក​ម្លេះ​? គាត់​ឆ្លើយ​ប្រាប់​ខ្ញុំ​ថា ទៅ​ទាក់​អូសទាញ​គេ​អោយចូល​យើង​។ តែ​ខ្ញុំ​ប្រាប់​វិញ​ថា ទៅដល់​ក្នុង​ភោ​ជនី​ដ្ឋា​ន​គេ​រាល់ថ្ងៃ តិច​មិន​គេ​មក​យើង បែរជា​គេ​ទាញ​ចូល​គេ​ទាញ​ទៅ​គេ​វិញ ។​

សម្តេច​បន្តថា ៖ ” (​លោក​តំណាងរាស្ត្រ​អើយ​) ចាំបាច់​ធ្វើ​ធ្វើ​ចឹ​ង​ខ្លួនឯង​ធ្វើ​អី យើង​មាន​វិធី​ម៉ាគ​គោក​ហ្នឹង ។​អោយ​អ្នកផ្សេង​ធ្វើ​ក៏បាន​”​។​

ហើយ​ទៅ​ញឹកៗ ចង់​មិន​ចង់ ភ្នែក​ពលរដ្ឋ​និង​មនុស្ស​គេ យល់ច្រឡំ​ថា ហ្ន​! សូម្បី​តំណាងរាស្ត្រ​បក្ស​កាន់អំណាច​ក៏​គាំទ្រ​ភោជនីយដ្ឋាន​(​កញ្ញា​រ៉ូ​ហ្ស៊េ​ត​)​នោះដែរ​។​

ទោះបីជា​អ្នកតំណាងរាស្ត្រ​នោះ ជា​នរណា​នោះ ក៏​អ្នកតាមដាន​យល់ថា សម្តេច​ទំនងជា​រិះគន់​ធ្ងន់ៗ​ទៅ​លោក ឈាង វុន អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ដែល​កន្លងមក លោក​សឹងតែ​ចេញចូល​តែ​ភូមិសាស្ត្រ​សង្កាត់​អូរ​ចារ​និង​ឌឺដង ទាក់ទាញ​កញ្ញា​ស៊ិន​ចាន់ ពៅ​រ៉ូ​ហ្ស៊េ​ត តាំងពី​នាង​នៅ​ជា​បេ​ក្ខ​នារី រហូត​នាង​ត្រូវ​រាស្ត្រ​បោះឆ្នោតអោយ​ធ្វើជា​ចៅសង្កាត់​អូរ​ចារ និង​ដល់​នាង​អស់​តួនាទី​វិញ ក្រោយ​តុលាការ​រ​យើង​រំលាយ​គណបក្សប្រឆាំង​នោះ។​

សូម​រំលឹកថា ក្រោយ​បក្សប្រឆាំង​ត្រូវបាន​រំលាយ​កាលពី​ថ្ងៃទី​១៦​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ក្រោយមក នាង​អតីត​ចៅសង្កាត់​អូ​ចារ​នោះ កី​ដូច​មេឃុំ ចៅសង្កាត់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៃ​ឃុំ សង្កាត់​ជាង​៥០០ និង​មេឃុំ​ចៅសង្កាត់ សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ចំនួន​ជិត​៦.០០០​រូប បាន​បាត់បង់​តួនាទី មុខ​តំ​ណៃ​ង​ទៅវិញ ។​

សម្រាប់​នាង ពៅ​រ៉ូ​ហ្ស៊េ​ត​ ក៏បាន​បើក​ភោជនីយដ្ឋាន​តូច​មួយ​លក់​ម្ហូបអាហារ​មួយ​នៅ​ក្រុង​បាត់ដំបង ​ដើម្បី​រក ក​ម្រៃ​ចិញ្ចឹមជីវិត​និង​ជួយ​កសាង ​និង​ដោះស្រាយ​គារ​ងារ​មនុស្ស​ធ​ម៍​នានា​៕ ដោយ ៖ បន្ទាយ​

spot_img
×