Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​មូលដ្ឋាន ត្រូវ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ ជាមួយនឹង​ការបន្ត​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​រាតត្បាត​កូ​វីដ​១៩ រាជរដ្ឋាភិបាល បានរៀបចំ​និង​បាន​អនុវត្ត​វិធានការ​មួយចំនួន ដើម្បី​ផ្តល់​កិច្ច​អន្តរាគមន៍​បន្ទាន់ ដល់​ប្រជាជន​កម្ពុជា ទាំងអស់ ដែល​រង​នូវ​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ ជាពិសេស​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ទទួលរង​ប៉ះពាល់​ខ្លាំងជាងគេ ដើម្បី​ទទួល​ការឧបត្ថម្ភ​។​

​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្តីជូនដំណឹង​លេខ​៖ ១៧ សជណ ដោយ​ណែនាំ​ដល់​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​រាជធានី ខេត្ត ក្រុង​ទាំងអស់ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចាត់តាំង​តាមដាន គាំទ្រ និង​ជំរុញ​សកម្មភាព​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​ដឹកនាំ​ដោយ​ក្រសួងផែនការ ឱ្យមាន​ភាពច្បាស់លាស់ បំបាត់​ភាពមិនប្រក្រតី និង​សម្រេច​ឱ្យបាន​ចប់សព្វគ្រប់​នៅ​ដំណាច់​ខែឧសភា ឆ្នាំ​២០២០ ចំពោះ​តំបន់​ជនបទ និង​តំបន់​ទីប្រជុំជន​ឱ្យបាន​មុន​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២០៕

ដោយ​៖​កូ​ឡាប​

spot_img
×