Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សិស្សសាលា​ប្រឈម​នឹង​ការឆ្លង​កូ​វីដ​១៩ និង​ជំងឺ​ផ្សេងៗ ដោយសារ​ការជក់ បារី​អេឡិចត្រូនិក​

spot_img

​ភ្នំពេញ​៖ មានការ​ប្រើប្រាស់ បារី​អេឡិចត្រូនិក (Vape) ជាច្រើន​នៅក្នុង​ចំណោម​យុវជន​វ័យក្មេង ជាពិសេស​សិស្សសាលា​។ ការប្រើប្រាស់ បារី​អេឡិចត្រូនិក (Vape) ក្នុងចំណោម​សិស្សសាលា​វ័យក្មេង​ជាទូទៅ​តែងតែ​ធ្វើ​ឡើងជា​ក្រុម​។ នេះ​បើតាម​ការចេញផ្សាយ​របា​យ​ការណ៍​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០​។

​អង្គការ​ដដែល បាន​លើកឡើងថា ការប្រើប្រាស់​ឧបករណ៍​ជក់ រួមគ្នា ប្រឈម​ខ្លាំង​នឹង​ការឆ្លង​កូ​វីដ​១៩ ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​បាន ព្រមទាំង​អាច​លើទឹក​ចិត្ត និង​ងាយ​ជំរុញ​អោយ​ពួកគេ​ឈានទៅ​ប្រើ​គ្រឿងញៀន​ផ្សេងៗ​ទៀត​។​

​សិស្ស ឈ្មោះ មាន ប៊ុនឡុង បាន​និយាយថា​៖ “​មិត្ត​ភ័​ក្រ​របស់គាត់​បាន​ចូល​លុយ​គ្នា​ដើម្បី​ទិញ ម៉ាស៊ីន​ផ្ដាច់​បារី (Vape) យកមក​ជក់​រួមគ្នា​ដោយសារតែ ឧបករណ៍​នេះ​មានតម្លៃ​ថ្លៃ​”​។ ដូចគ្នា​ទៅនឹង​ការបញ្ជាក់​របស់​យុវជន មាន ប៊ុនឡុង ដែរ យើង​ឃើញ​មាន​សិស្សសាលា​មួយក្រុម​បាន​កំពុង​ជក់ Vape ជុំគ្នា​នៅក្នុង​សាលារៀន​មួយ តាមរយៈ​វីដេអូ​ខ្លី​មួយ​បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម យូ​ធូប ។

​ទាក់ទង​នឹង​ផលប៉ះពាល់​ដល់​សុខភាព​វិញ ការប្រើប្រាស់ បារី​អេឡិចត្រូនិក (Vape) បង្ក​អោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សួត ដូច​បារី​ធម្មតា​ដែរ​។ គិត​ត្រឹម​ពាក់កណ្ដាល​ខែកុម្ភៈ ឆ្នាំ​២០២០ ជំងឺ​សួត​ទាក់​ទង់​នឹង​ការប្រើ​បារី​អេឡិចត្រូនិក (Vape) នៅ​សហរដ្ឋ​អា​មេ​រិច មាន​ប្រមាណ ២៨០០ ករណី ក្នុងនោះ​ករណី​ស្លាប់​បង្កដោយ​ការប្រើប្រាស់​បារី​អេឡិចត្រូនិក (Vape) មាន ៦៨​ករណី​។ នេះ​បើ​យោ​តាម​ការបញ្ជាក់​របស់ មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​ជំងឺ របស់​សហរដ្ឋអាមេរិក (CDC) ។​

​ដោយសារតែ​ការប្រើប្រាស់ បារី​អេឡិចត្រូនិក (Vape) បង្ក​អោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សួត ប្រសិនបើ​អ្នកប្រើប្រាស់​បារី​អេ​ឡិច​ត្រូវ​និក ឆ្លង​ជំងឺ​កូ​វិដ​១៩ គាត់​នឹង​ប្រឈម​នឹង​គ្រោះថ្នាក់​កាន់តែ​ខ្ពស់ ។
​បារី​អេឡិចត្រូនិក និង Sisha ត្រូវបាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀណ ហាមឃាត់​មិនអោយ​មានការ​លក់ និង​មិនអោយ​មានការ​ប្រើប្រាស់​ឡើយ​។

​ទោះជា​មានការ​ហាមឃាត់​បែបនេះ​ក្តី យើង​នៅតែ​ឃើញ​មានការ​ផ្សព្វផ្សាយ​លក់ បារី​អេឡិចត្រូនិក (Vape) នៅលើ​បណ្ដាញ​សង្គម​ជាច្រើន​ដោយ​ប្រើ​ឈ្មោះថា​ម៉ាស៊ីន​ផ្ដាច់​បារី​។

​ក្រោម​ហេតុផល​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​គួរតែ​រឹតបន្តឹង​វិធានការ​ហាមឃាត់​ការលក់ និង​ការប្រើប្រាស់​បារី​អេឡិចត្រូនិក​អោយបាន​ហ្មត់​ចង់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​១៩ និង​ជំងឺ​ផ្សេងៗ ជាពិសេស​ក្នុងចំណោម​សិស្សសាលា​វ័យក្មេង​៕​ដោយ​៖​កូ​ឡាប​

spot_img
×