Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះបញ្ជី​លក់​ភាគហ៊ុន​ជា​ផ្លូវការ

spot_img

ភ្នំពេញ៖ ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារពាណិជ្ជ​ទី​១ នៅក្នុង​ប្រវត្តិសាស្ត្រ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា ដែល​បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ (​ភាគហ៊ុន​) នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។ នេះ​បើ​យោងតាម ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ក្នុង​ពិធី​ចុះបញ្ជី​ជា​ផ្លូវការ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.) នា​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០​។


​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើងថា​៖«​ការចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​នៅថ្ងៃនេះ នឹងធ្វើ
​ឲ្យ​ធនាគារ អេស៊ីលីដា ក្លាយជា​ក្រុមហ៊ុន​ចុះ បញ្ជី​ទី​១២ និង​ជា​ធនាគារពាណិជ្ជ​ទី​១ នៅក្នុង​ប្រវត្តិសាស្ត្រ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា ដែល​បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ (​ឬ​ភាសា​សាមញ្ញ​ហៅថា ភាគហ៊ុន​) នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​»​។

​ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ថ្លែងបន្តថា មូលធនូបនីយកម្ម​ទីផ្សារ​សរុប (​តម្លៃ​ទីផ្សារ​នៃ​ភាគហ៊ុន​សរុប​) របស់​ធនាគារ អេស៊ីលីដា មាន​ចំនួន​ប្រមាណ ១,៧៥​ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​ទំហំ​នេះ​ស្មើនឹង​ជិត​៣​ដង នៃ​មូលធនូបនីយកម្ម​ទីផ្សារ​សរុប នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា បច្ចុប្បន្ន​ដែល​នឹងធ្វើ​ឲ្យ​ទីផ្សារ​នេះ កាន់តែ​មាន​ភាព​ទាក់ទាញ ចំពោះ​វិនិយោគិន​បរទេស ជាពិសេស វិនិយោគិន​ជា​ស្ថាប័ន ហើយ​នេះ​គឺជា​កត្តា​មួយ​ដែល​នឹង​ជួយ​ជំរុញ សកម្មភាព​ជួញដូរ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។

​​ឯកឧត្តម ​បន្តថា សមិទ្ធផល​ថ្ងៃនេះ នឹង​ក្លាយជា​គំរូ​មួយ សម្រាប់​ជំរុញ​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ផ្សេងទៀត ដែលមាន​បំណង ឬ​កំពុងមាន​ភាពស្ទាក់ស្ទើរ ក្នុងការ​ប្រមូល​ទុន​ពី​ទីផ្សារ​មូល​ប​ត្រ ឲ្យ​កាន់​តែមាន​ភាពជឿជាក់ ក្នុងការ​ចាប់យក​ឱកាស​កៀរគរ​ទុន​សម្រាប់​ពង្រឹង និង ពង្រីក​អាជីវកម្ម​របស់ខ្លួន​។ ក្នុងន័យនេះ​, ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន និង​កំពុង​ក្លាយជា​ច្រក​ហិរញ្ញប្បទាន​មួយ សម្រាប់​ក្រុមហ៊ុន និង​សហគ្រាស​ដែល​ត្រូវការ​ទុន​, ជួយ​គាំទ្រ​ដល់​ការរីកចម្រើន នៃ​វិស័យ​ឯកជន និង​ក៏​កំពុង​បាន​ផ្តល់នូវ​បរិយាកាស អំណោយផល​ដល់​អ្នកចូលរួម​ទីផ្សារ​ទាំងឡាយ​ផងដែរ​។

​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ឲ្យ​ដឹងថា ការចុះបញ្ជី​នៅក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នេះ ដោយសារ​ចង់​ឲ្យ​មាន​ពិពិធ​កម្ម​ប្រភព​ទុន ព្រោះថា ប្រភព​ទុន​កន្លងមក​ពឹងផ្អែក​ទៅលើ​ភាគ​ទុ​និក​យុទ្ធសាស្ដ្រ ដែល​វិនិយោគ​ជាមួយ​ធនាគារ និង​ពឹង​បញ្ញើ​សន្សំ​នៅក្នុង​ស្រុក រួមទាំង​ប្រាក់​បញ្ញើ ដែលមាន​ការកំណត់ និង​កម្ចី​ពី​បរទេស​។

​បណ្ឌិត អ៊ិន ចាន់នី បាន​ឲ្យ​ដឹងថា អ្វីដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី បើក​ទំព័រ​ថ្មី​នៅថ្ងៃនេះ គឺ​ដើម្បី​ឲ្យ​ប្រើប្រាស់​ប្រភព​ទុនវិនិយោគ ពី​វិនិយោគិន​សាធារណៈ ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​វិនិយោគិន​ទូទៅ ដែល​ចង់​ធ្វើការ​វិនិយោគ​ជាមួយ​អេស៊ីលីដា តាម​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា (​ឬ​ភាសា​សាមញ្ញ​ហៅថា ភាគហ៊ុន​) នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។
​បើ​យោងតាម​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា គិត​មកទល់ពេលនេះ ផ្សា​រមូល​ប​ត្រ​មាន ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​១២​ក្នុងនោះ មាន​ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ (​ជា​ភាគហ៊ុន​) ចំនួន​៦ និង​ក្រុមហ៊ុន​ចុះបញ្ជី​លក់​សញ្ញា​បណ្ណ​ចំនួន​៦​។ ហើយ​បាន​ប្រមូល​ទុន​ពី​ផ្សា​រមូល​ប​ត្រ សរុប​ប្រមាណ​ជាង​២៤០​លាន​ដុល្លារ​អាមេរិក​៕

ដោយ៖សម្ផស្ស

spot_img
×