Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ផ្ទុះ​កក្រើក​! ពេលនេះ ស្ត្រី​ម្នាក់​ដែល​ចោទ​ឆ្ងាញ់​ណាស់​ប្តី​គេ និង​សូម្បី​ប្រមាថ​ជីវិត​ម្តាយ​តារា​ហ្វេ​ស​ប៊ុ​ក Tawan Jalerm ជា​ប្រពន្ធ​ពេញសិទ្ធិ ចេញ​វីដេអូ​តប​….

spot_img

​ថ្មីៗ​នេះ រឿងរ៉ាវ​មួយ​បាន​កំពុង​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល ផ្ទុះ​កក្រើក​ហ្វេ​ស​ប៊ុ​ក​តែម្តង ទាក់ទង​តារា​ហ្វេ​ស​ប៊ុ​ក​វ័យក្មេង​ឈ្មោះថា Tawan Jalerm បាននិងកំពុង​មានរឿង​ឈ្លោះ​គ្នា​យ៉ាង​សាហាវ ជាមួយ​ស្ត្រី​ម្នាក់​នៅក្នុង​ខេត្តពោធិ៍សាត់ ទាក់ទង​ចោទថា ស្ត្រី​រូបនោះ​បាន​កំពុង​ទាក់ទង​ស្នេហា​ជាមួយ​ឪពុក​របស់គាត់ ហើយ​ថែមទាំង​ប្រើពាក្យ​ប្រមាថ​មកលើ​ម្តាយ​របស់គាត់​ទៀតផង​។​

​ក្នុងនោះ​Tawan Jalerm បាន​ទម្លាយ​ចេញ​រឿងរ៉ាវ​ឲ្យ​ដឹងថា ស្ត្រី​ចោទថា​ឆ្ងាញ់​ណាស់​យកប្តី​គេ​ខាងលើនេះ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ច្រិ​ប ស្ទឹង​ថ្មី​» រស់នៅក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្ត ពោធិ៍សាត់ ។ ខណៈ​ប្តី​កំពុង​ជាប់គុក បាន​ឆ្លៀតឱកាស​ទាក់ទង​ស្នេហា​អូន​បង​យ៉ាង​ផ្អែម​រលួយ​ជាមួយ​ឪពុក​របស់គាត់ ក្នុងអំឡុងពេល​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ ។ ហើយ​លុះ​ពេលដែល​គាត់ និង​ម្តាយ​របស់គាត់​ចាប់បាន​ឆាត​ទាក់ទង​គ្នា ស្ត្រី​រូបនេះ​បាន​ប្រាប់ថា​ពុំបាន​ទាក់ទង​ស៊ីជម្រៅ​អ្វី​នោះទេ គឺ​គ្រាន់តែ​ស្គាល់គ្នា​តាម​ឆែត​ប៉ុណ្ណោះ ។ នៅពេល​គាត់ និង​បងប្អូន តបត​ជេរ​ទៅ​ឡើង​ឆ្អែត ស្ត្រី​រូបនេះ​ក៏បាន​បិទ​ហ្វេ​ស​ប៊ុ​ក​តែម្តង​។​

​បើតាម​ក្នុង​សំឡេង​ឆាត ត្រូវបាន​ទម្លាយ​ចេញ ស្ត្រី​រូបនេះ​បាន​ឌឺ​ដាក់ Tawan Jalerm ថា រូបនាង​បានទទួល​លុយ​រហូត ៥ ទៅ ៦ លាន​រៀល ពី​ឪពុក​របស់គាត់ និង​សូម្បី​បាន​ដេក​នៅ​ជាមួយគ្នា​យ៉ាង​មាន​សេចក្តីសុខ​បំផុត​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង ស្ត្រី​រូបនេះ ក៏បាន​ប្រមាថ​លើ​ជីវិត​ម្តាយ​របស់គាត់​ថា ប្រសិន​នៅពេលណា​ដែល​ឪពុក​របស់គាត់​សម្លាប់​ម្តាយ​របស់គាត់​ចោល នោះ​កេរ​ទ្រព្យសម្បត្តិ​មានដូចជា​ដីធ្លី​ទាំង​ប៉ុន្មាន នឹង​បាន​មកលើ​រូបនាង​ទាំងអស់​។​

​ទោះយ៉ាងណា ដើម្បី​ជាការ​ឆ្លើយតប​ទៅ Tawan Jalerm វិញ ស្ត្រី​រង​ការចោទប្រកាន់​នេះ បាន​សារភាពថា ក្នុង​ឆាត​នោះ​គឺជា​សំឡេង​របស់​នាង​ពិតប្រាកដ​មែន ប៉ុន្តែ បាន​អះអាងថា ការដែល​នាង​និយាយ​បែបនេះ គឺ​ដោយសារតែ​ខឹង​ខ្លាំងពេក ហើយក៏​ចាក់បណ្តោយ​អ៊ីចឹងទៅ​។ ស្ត្រី​រូបនេះ​នៅបាន​បញ្ជាក់​ឲ្យ​បងប្អូន​បានដឹង​ទៀតថា ឪពុក​របស់ Jalerm ក៏បាន​បដិសេធថា​ពុំបាន​ទាក់ទង​អ្វី​ជាមួយនឹង​រូបនាង​ដែរ​៕

ដោយ​៖ លឹម ហុង​

​ខាងក្រោម​ជា​វីដេអូ​តបត​គ្នា សូម​បងប្អូន​ប្រិយមិត្ត​ពិចារណា ថា​តើ​អ្នកណា​ខុស អ្នកណា​ត្រូវ​?



spot_img
×