Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​! «​ខ្លុយ​ស្នេហ៍​ត្នោត​ទេរ​» ពី​បុរស​សន្តិសុខ​ម្នាក់ ពិ​រោះ​ខ្លាំង​ស្តាប់​ច្រឡំ​ម្ចាស់​ដើម លោក ព្រាប សុវត្ថិ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ បុរស​សន្តិសុខ​ម្នាក់ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ចាប់អារម្មណ៍ និង​កោតសរសើរ​ជាខ្លាំង​ថា មាន​ដឹក​ដម​សំឡេង​ដូច​ទៅនឹង​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ តែម្តង ចំពោះ​វីដេអូ​កន្លងទៅ​ច្រើន​ឆ្នាំ​មកនេះ ដែល​ទើប​ត្រូវបាន​ចែករំលែក​តៗ​គ្នា​ជាថ្មី​ម្តងទៀត​។​

​បទ​ចម្រៀង​ដែល​បុរស​សន្តិសុខ​នោះ លើក​យកមក​ច្រៀង​គឺ​បទ «​ខ្លុយ​ស្នេហ៍​ត្នោត​ទេរ​» ។ តាំងពីដើម​ដល់​ចប់ គេ​បានកត់សម្គាល់​ឃើញថា សំឡេង​របស់គាត់​ស្លាប់ទៅ ហាក់​មិន​ឆ្ងាយ​ពី​លោក ព្រាប សុវត្ថិ សោះឡើយ ។

​ជាការ​ពិតណាស់ ប្រសិនបើ​យើង​គ្រាន់​បាន​ស្តាប់​សំឡេង តែ​ពុំ​បានឃើញ​មុខ នោះ​យើង​ប្រាកដ​ណាស់​ថា នោះ​ជា​សំឡេង​របស់លោក ព្រាប សុវត្ថិ ផ្ទាល់​ដែល​បាន​ច្រៀង​កម្សាន្ត​លេង​៕

ដោយ​៖ លឹម ហុង​

spot_img
×