Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ស៊ើប​ការ​ជប៉ុន​ថត​បាន​កប៉ាល់​កូរ៉េខាងជើង ដោយ​សង្ស័យថា​បាន​ផ្ទេរ​ទំនិញ​ជាមួយ​កប៉ាល់​ផ្សេង​

spot_img

​ប្រទេស​ជប៉ុន​បាន​និយាយថា ខ្លួន​មានការ​សង្ស័យថា កប៉ាល់​ដឹក​ប្រេង​កូរ៉េខាងជើង កំពុង​ល្មើស ទៅនឹង​ទណ្ឌកម្ម របស់​អង្គការសហប្រជាជាតិ ក្រោយពេល យន្តហោះ​ស៊ើប​ការខ្លួន​បានឃើញ​កប៉ាល់​នោះ​បើក​នៅក្បែរ​កប៉ាល់​ផ្សេង​មួយទៀត​នៅ​កណ្តាល​សមុទ្រ​។​

​ក្រសួងការបរទេស​ជ​ប៉ុន​បញ្ជាក់ថា បើតាម​រូបភាព​ដែល​ថត​បាន​កាលពី​ថ្ងៃ​សៅ​រិ៍​កន្លងទៅ បាន​​បង្ហាញថា កប៉ាល់​របស់​កូរ៉េខាងជើង​ឈ្មោះ Rye Song Gang 1 បាន​លេចចេញ​នៅក្បែរ​កប៉ាល់​​មួយគ្រឿង​ទៀត​ដែលមាន​ដោត​ទង​ជាតិ ប្រទេស​ដូ​មី​នី​កា (Dominica) នៅពេល​យប់ ហើយ​​កប៉ាល់​ទាំង​ពីរបាន​បើក​ចេញពី​គ្នា​រៀងៗ​ខ្លួន នៅពេល​ថ្ងៃ​រះ នៅ​ថ្ងៃ​សៅ​រិ៍ដ​ដែល​។​

​ក្នុង​សេចក្តីប្រកាស ក្រសួងការបរទេស​និយាយថា “​ជប៉ុន​មានការ​សង្ស័យ​យ៉ាងខ្លាំង​ថា កប៉ាល់​ទាំង ពីរ មានការ​ផ្ទេរ​ទំនិញ​ឲ្យ​គ្នា ដែល​ទង្វើ​នេះ​ជាការ ល្មើស​ទៅនឹង​បំរាម​របស់​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ​”​។

​សូមបញ្ជាក់​ផងដែរ​ថា កប៉ាល់​ដឹក​ប្រេង Rye Song Gang គឺ​ស្ថិត​ក្នុងចំណោម កប៉ាល់ ៨​គ្រឿង ដែល​ត្រូវបាន​អង្គការ សហប្រជាជាតិ​ហាម​មិន​ឲ្យ​ចូល​សំចត​នៅ​គ្រប់​កំពង់ ផែ​ទាំងអស់​ក្នុង ពិភពលោក ដោយសារ​ល្មើស​ទៅនឹង​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ដែល​ដាក់​លើ​កូរ៉េខាងជើង​៕ សុភ័ក្ត្រ

spot_img
×