Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន បញ្ចុះ​បឋម​សីលា​សាងសង់​សាលារៀន​នៅ​ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង

spot_img

​ស្វាយរៀង​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច នៅ​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ក្រុមការងារ ចូលរួម​ធ្វើ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់សាលា​រៀន​១​ខ្នង នៅ​សាលាបឋមសិក្សា​ជប់​ព្រីង ភូមិ​ជប់​ព្រីង ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ដែល​ចំណាយ​ថវិកា​សាង សង់​អស់​ប្រមាណ ៦​ម៉ឺន​ដុល្លារ ជា​អំណោយ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្គា​រី​សោ​ស តាមរយៈ​លោក Pino hsu ជា​នាយក​ប្រតិបត្តិ​។​

​លោក សៅ សា​មាន នាយក​សាលាបឋមសិក្សា​ជប់​ព្រីង បាន​ឲ្យ​ដឹងថា ដោយសារ​កំណើន​សិស្ស នៅក្នុង​មូលដ្ឋាន​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ធ្វើ​ឲ្យ​មាន​ការខ្វះ​សាលារៀន​។ តប​តាម​ការ អំពាវនាវ​របស់លោក និង​មានការ​គិតគូរ​ពី​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ផង​នោះ ក៏មាន​សប្បុរសជន​ជួយ​កសាង​សាលារៀន​បាន ១​ខ្នង​បន្ថែមទៀត ដោយបាន​បញ្ចុះបឋមសិលា​នា​ថ្ងៃនេះ​។​

​លោក​បាន​បន្តថា សាលារៀន​១​ខ្នង​នេះ ដែល​ចាប់ផ្តើម​សាងសង់ នាពេលនេះ​មាន​បណ្តោយ ៣២​ម៉ែត្រ និង​ទទឹង ៩​ម៉ែត្រ ស្មើនឹង​៤​បន្ទប់ ជា​អំណោយ​របស់​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច ពិសេស​ហ្គី​ហ្គា​រី​សោ​ស ដែលមាន​ទីតាំងនៅ​ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​លោកជំទាវ ម៉ែន សំអន បាន​ណែនាំ​ក្រុម​ជាងសំណង់​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​សាងសង់​អគារ​សាលារៀន​នេះ​បាន​រឹងមាំ ស្របតាម​បទដ្ឋាន​បច្ចេកទេស ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង មិនតែប៉ុណ្ណោះ​សាលារៀន​១​ខ្នង​នេះ ជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស ដ៏​សំខាន់​សម្រាប់​ក្មួយៗ​នៅ​ជនបទ បាន​សិក្សា​រៀនសូត្រ ក្រេប​យកចំណេះ​វិជ្ជា ក្លាយខ្លួនជា​ទំពាំង​ស្នង​ឫស្សី នៃ​ប្រទេសជាតិ​ប្រកបដោយ​ចំណេះ​ជំនាញ​ពិតប្រាកដ​។​

​នៅ​ក្នុ​ឱកាស​នោះដែរ លោកស្រី ម៉ែន សំអន ក៏បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ គ្រប់ៗ​ក្រុមគ្រួសារ ក្នុងការ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស​មិនត្រូវ​ភ្លេចខ្លួន​នោះទេ ដោយសារតែ​ប្រទេស​កម្ពុជា ទើបនឹង​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ២​នាក់​ទៀត​៕

​ដោយ​៖​វ៉ៃ​កូ​

spot_img
×