Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ការពារ​កុមារ មមាញឹក​ក្នុងការ​ប្រឆាំង​ការជួញដូរ ទៅលើ​អនីតិជន នៅតាម​បារ​

spot_img

​ភ្នំពេញ​៖ អង្គភាព​ការពារ​កុមារ (CPU) ក្នុង​កិច្ចសហប្រតិបត្តិការ ជាមួយ​នគរបាលជាតិ​កម្ពុជា បានធ្វើការ​ផ្សព្វផ្សាយ ដល់​លើសពី​៤០​បារ និង​កាហ្វេ នៅក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ អង្គភាព​ការពារ​កុមារ​នៅ​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០២០​នេះ។

CPU បាន​លើកឡើងថា គោលដៅ​នៃ​ការផ្សព្វផ្សាយ​នេះ គឺ​ដើម្បី​រំលឹក​ម្ចាស់​បារ អំពី​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​ជាមួយនឹង​ការទទួលយក បុគ្គលិក​ក្រោម​អាយុ​នៅក្នុង​បារ​។ ប្រទេស​កម្ពុជា​មានច្បាប់​តឹងរ៉ឹង ក្នុងការ​ប្រឆាំង​ការជួញដូរ​អនីតិជន ហើយ​ក្នុង​គ្រា​លំបាក​ទៅលើ​សេដ្ឋកិច្ច បង្កដោយ COVID-19 យើង​ជឿជាក់ថា នេះ​ជា​ពេលវេលា​ដ៏​ល្អ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​នេះ និង​រំលឹក​អំពី​ទោស ដែលមាន​ប្រសិនបើ​មាន​អំពើ​ចុស​ច្បាប់​កើតឡើង​។​

​នគរបាលជាតិ​កម្ពុជា និង CPU នឹង​បន្តធ្វើ​ការត្រួតពិនិត្យ​នៅ​តាម​បារ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា មិន​ឲ្យ​មានការ​ជួញដូរ ទៅលើ​អនីតិជន អាច​កើតឡើង​បាន​។ គ្រប់​បារ ដែល​យើង​បានធ្វើ​ទស្សនកិច្ច បាន​គាំទ្រ​ដល់​គោលការណ៍​របស់​យើង និង​មិនមាន​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ឡើយ​៕

ដោយ​៖​កូ​ឡាប​

spot_img
×