Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​ដោយសារ​បងប្អូន​បង្កើត​និង​ជីដូនមួយ​ជិះ​ម៉ូតូ​បុក​គ្នា​ខ្ទាតចូល​ក្រោម​រថយន្ត​កិន​បែក​ខួរ​

spot_img

​ភ្នំពេញ​៖ ក្នុង​គ្រោះថ្នាក់​ដ៏​កម្រ​មួយ​កើតឡើង​រវាង​ម៉ូតូ​បងប្អូន​បង្កើត​និង​ជីដូនមួយ​មាន​គ្នា​ចំនួន​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ចេញពី​ធ្វើការ បុក​គ្នា​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​ដឹង គ្រឿងចក្រ​កិន​ធ្លាយ​ខួរ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល់​២​នាក់​។​

​អ្នកភូមិ​ឱ្យដឹងថា​៖​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង កាលពី​ព្រលប់ ថ្ងៃទី ២៤ មករា ឆ្នាំ​២០១៨​នេះ ស្ថិ​ន​នៅលើ​ដងផ្លូវ​បេតុង ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំ​ពេញមុខ​រោងចក្រ​ផលិត​ទឹក​ផ្លែឈើ Yeos ស្ថិតក្នុង​ភូមិ​បឹង​ធំ​ទី​៣ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សមត្ថកិច្ច​ឱ្យដឹងថា​៖​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ មន្នី សិលា អាយុ​៣០​ឆ្នាំ មុខរបរ​បកប្រែ​ភាសា​ចិន នៅក្នុង​រោងចក្រ ចំណែក​អ្នកជិះ​ពីក្រោយ​ត្រូវជា​ប្អូនបង្កើត​ឪពុក​ផ្សេងគ្នា​មានឈ្មោះ គង់ ច័ន្ទ​រស្មី អាយុ​២៤​ឆ្នាំ របួសស្រាល ដោយឡែក​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ មានឈ្មោះ សៀន គីម​សាន អាយុ​ជាង​២០​ឆ្នាំ របួសធ្ងន់ ទាំង​៣​នាក់ ស្នាក់នៅ​បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល​ទាំងអស់គ្នា​។​

​សមត្ថកិច្ច​បន្តថា​៖​ក្រោយ​កើតហេតុ ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​សង់​របួសធ្ងន់ ត្រូវ​រថយន្ត​សា​ម៊ុ​យ​ដឹក​ទៅ​ព្យាបាល​បន្ទាន់​នៅឯ​មន្ទីរពេទ្យ ចំណែក​អ្នកជិះ​ពីក្រោយ​ជនរងគ្រោះ​នៃ​សព ត្រូវជា​ប្អូនបង្កើត អង្គុយ​យំ​អោប​សព​បងប្រុស រួមជាមួយ​សាច់ញាតិ រងចាំ​សមត្ថកិច្ច​មក​វាស់វែង​រៀបចំ​ឯកសារ​ប្រគល់​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយឡែក​រថយន្ត​បង្ក​និង​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស​ចរាចរណ៍​ក្រុង វាស់វែង​នាំយក​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​ជូន​ជនរងគ្រោះ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×