Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ព្រះសីហនុ កំពុង​រៀបចំ​គម្រោង​ស្ថាបនា​អភិវឌ្ឍន៍​តំបន់ឆ្នេរ​អូរត្រេះ​២ និង​ទទួល​អនុវត្តន៍ ដោយ​ក្រុមហ៊ុន អូរត្រេះ មេ​នេ​ច​មេន មាន​ប្រវែង​១.៧៤៦​ម៉ែត្រ​

spot_img

​ព្រះសីហនុ​៖ អភិបាលខេត្ត​ព្រះសីហនុ បាននិងកំពុង​រៀបចំ​គម្រោង​ស្ថាបនា​អភិវឌ្ឍន៍​តំបន់ឆ្នេរ​អូរត្រេះ​២ និង​ទទួល​អនុវត្តន៍ ដោយ​ក្រុមហ៊ុន អូរត្រេះ មេ​នេ​ច​មេន មាន​ប្រវែង​១.៧៤៦​ម៉ែត្រ ហើយ​សមុទ្រ​របស់​យើង​មិន​អនុញ្ញាត​ឱ្យមាន​ការរៀប​ចំ​ដាក់​តុ ឬ​កន្ទេល​នៅលើ​ឆ្នេរ​ខ្សាច់​យកលុយ​នោះទេ ដោយ​ទុក​ឆ្នេរសមុទ្រ​របស់​យើង ជា​ឆ្នេរ​លំហ​សាធារណ​: សម្រាប់​យើងទាំងអស់គ្នា​។​

​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ ស្តីពី​ការរៀបចំ​សួន​កំសាន្ត​ឆ្នេរ​អូរត្រេះ​២ ជា​ឆ្នេរ​សាធារណៈ​។ គម្រោង​ស្ថាបនា​អភិវឌ្ឍន៍​តំបន់ឆ្នេរ​អូរត្រេះ​២ និង​ទទួល​អនុវត្តន៍ ដោយ​ក្រុមហ៊ុន អូរត្រេះ មេ​នេ​ច​មេន មាន​ប្រវែង​១ ៧៤៦​ម៉ែត្រ រួមមាន​៖ ក្រាល​ការ៉ូឡា​កន្លែង​ចត​រថយន្ត​, រៀបចំ​កែលម្អ​សួនច្បារ និង​ដាំ​ដើមឈើ​ឡើងវិញ​, ក្រាល​ការ៉ូឡា​សម្រាប់​ផ្លូវ​ថ្មើ​ជើង​, ដំឡើង​បង់​អង្គុយលេង​, សាងសង់​បន្ទប់ទឹក​ថ្មី​, រៀបចំ​កន្លែង​លេង​កីឡា​នៅលើ​ឆ្នេ​ខ្សាច់​, រៀបចំ​កន្លែង​ហាត់ប្រាណ​បែប​ធម្មជាតិ​, រៀបចំ​សួន​កុមារ​ ​និង​ឡាន​ម្ហូប​ចល័ត​ដែលមាន​ស្តង់ដារ​អន្តរជាតិ​។​

​ឯកឧត្តម គួច ចំរើន បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ទទួល​អភិវឌ្ឍន៍​គម្រោង​នេះ បន្ត​សិក្សា​ឆ្នេរសមុទ្រ ចាប់ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រហូតដល់​ចុង​ឆ្នេរ​ជំទាវ​ម៉ៅ មាន​ប្រវែង ប្រមាណ​១៥​គីឡូម៉ែត្រ ដើម្បី​កែលម្អ​ឆ្នេរសមុទ្រ​របស់​យើង ជា​លំហរ​ឆ្នេរ​សាធារណ​: ។​

​ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍​បន្ថែមថា ឆ្នេរសមុទ្រ​របស់​យើង មិន​អនុញ្ញាត​ឱ្យមាន​ការរៀប​ចំ​ដាក់​តុ ឬ​កន្ទេល​នៅលើ​ឆ្នេរ​ខ្សាច់​យកលុយ​នោះទេ ដោយ​ទុក​ឆ្នេរសមុទ្រ​របស់​យើង​ជា​ឆ្នេរ​លំហ​សាធារណ​: សម្រាប់​យើងទាំងអស់គ្នា ក៏ប៉ុន្តែ​យើង​ត្រូវ​ចូលរួម​ថែរក្សា​បរិស្ថាន សោភ័ណភាព​ឆ្នេរ​ទាំងអស់គ្នា ត្រូវ​វេច​ខ្ចប់​សំរាម​ដាក់​ក្នុង​ធុង​ដែល​រដ្ឋបាល​ក្រុង ខេត្ត រៀបចំ​នៅតាម​តំបន់ឆ្នេរ​។​

​សូមបញ្ជាក់ថា​ក្រុងព្រះសីហនុ មាន​ឆ្នេរសមុទ្រ ប្រវែង​សរុប ១៣,៥០០​ម៉ែត្រ សម្រាប់​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ​-​អន្ដរជាតិ ក្នុងនោះ​រួមមាន ៖ ឆ្នេរ​ម្លប់ជ្រៃ ប្រវែង ៩០០​ម៉ែត្រ​, ឆ្នេរ​កោះពស់ ប្រវែង ៨០០​ម៉ែត្រ​, ឆ្នេរ​ឯករាជ្យ ប្រវែង ១.០០០​ម៉ែត្រ​, ឆ្នេរ​សុខា ប្រវែង ១.២០០​ម៉ែត្រ​, ឆ្នេរ​អូរ​ឈើទាល ប្រវែង ៣.២០០​ម៉ែត្រ​, ឆ្នេរ​អូរត្រេះ ប្រវែង ៣.៧០០​ម៉ែត្រ​, ឆ្នេរ​លោកយាយ​ជំទាវ​ម៉ៅ ២.៧០០​ម៉ែត្រ ៕​

ដោយ​៖​កូ​ឡាប​

spot_img
×