Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​មួយចំនួន ដែល​មិនទាន់​បង់ថ្លៃ​សំរាម រដ្ឋបាល​រាជធានី ព្រមាន​បញ្ចេញ​បញ្ជី​ឈ្មោះ ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម និង​កត់ត្រា​ជា​បំណុល​

spot_img

​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​ករណី​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​កំពុង​រស់នៅ​រាជធានី​ភ្នំពេញ ដែល​មិនទាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ព្រមាន បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​មិនទាន់បាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​កត់ត្រា​ជា​បំណុល ហើយ​អនុវត្ត​វិធានការ​រដ្ឋបាល​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីជូនដំណឹង ស្តីពី​ការជំរុញ​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ក្នុងដំណាក់កាល​អន្តរ​កាល​។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូន​សេចក្ដីជូនដំណឹង ដល់​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ស្ថាប័នឯកជន ដែល​ប្រើប្រាស់​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ទាំង​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​បាន​ជ្រាបថា ក្រោយពី​បានចាប់ផ្តើម​អនុវត្ត​ទទួល​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណង់​រឹង នៅ​រាជធានី​ភ្នំពេញ ក្នុងដំណាក់កាល​អន្តរ​កាល តាម​ប្រព័ន្ធ​អេឡិចត្រូនិក រហូតមកដល់​ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានកត់សម្គាល់​ឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ភាគច្រើន បង់ថ្លៃ​សេវា​ប្រមូល​សំរាម​រួចហើយ​។ ប៉ុន្ដែ​នៅមាន​មួយចំនួនទៀត មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​នេះ​នៅឡើយ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពុំទាន់​បាន​បង់​ថ្លែ​សេវា​ប្រមូល​សំរាម និង​សំណង់​រឹង សូម​រួសរាន់​មក​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ឲ្យ​បាន​ទាន់ពេលវេលា បើ​ពុំ​ដូច្នេះ​ទេ រដ្ឋបាល​រាជធានី នឹង​អនុវត្ត​នូវ​វិធានការ​មួយចំនួន​ដូចជា ៖

១) បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​មិនទាន់បាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​

២) កត់ត្រា​ជា​បំណុល ហើយ​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​បិទ​អាជីវកម្ម ឬ​សេវាកម្ម​ជា​បណ្ដោះអាសន្ន​

៣) អនុវត្ត​វិធានការ​ផ្សេងៗ​ទៀត​តាម​ការចាំបាច់​។​

​គួរ​ជម្រាប​ថា រាជរដ្ឋាភិបាល​សម្រេច​បង្វែរ​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី មក​ជូន​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណង់​រឹង​រាជធានី​ភ្នំពេញ​វិញ ដើម្បី​ជំរុញ​នូវ​ប្រសិទ្ធភាព​នៃ​ការប្រមូល​សំរាម​៕

ដោយ​៖​កូ​ឡាប​

spot_img
×