Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិត​សាហាវ​ណាស់​!!! ស្ដ្រី​ម្នាក់​ ត្រូវ​ជនសង្ស័យ​មិន​ស្គាល់មុខ​សម្លាប់​និង​ប្លន់​យក​ម៉ូតូ​នៅក្នុង​បន្ទប់​ជួល​… (វីដេអូ)

spot_img

​ភ្នំពេញ​៖ ស្ដ្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​មិន​ស្គាល់មុខ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​និង​សម្លាប់ចោល​នៅក្នុង​បន្ទប់​ជួល​តែម្ដង​ដោយហេតុ​ការណ៍​មួយ​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១៨​និង ៣០​នាទី ថ្ងៃទី​២៥ ​ខែឧសភា​ឆ្នាំ ២០២០ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១ ភូមិ​ចាក់​ជ្រូក សង្កាត់​​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​ឈ្មោះ អ៊ុច យ៉េន អាយុ ៤៦ ឆ្នាំ មុខរបរ​លក់​ចាប់ហួយ មាន​ស្រុកកំណើតភូមិថ្មី ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅកន្លែងកើតហេតុ​ខាងលើ​។​

​សម្ភារៈ​ដែល​បាត់បង់ ម៉ូតូ​១​គ្រឿង ម៉ាក​សង់ ​C125 ​ស៊េរី​ឆ្នាំ ​២០១៧ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ 1DC7457​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្អូនស្រី​បង្កើត​របស់​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​រូបគាត់​បានចេញ​ពី​បន្ទប់​ទៅធ្វើ​ការដូ​ចរាល់​ដង ដោយ​ជនរងគ្រោះ​នៅក្នុង​បន្ទប់​ជួល​តែម្នាក់ឯង លុះដល់​ម៉ោង ១៨ៈ​០០​នាទី ​រូបគាត់​បានចេញ​ពី​ធ្វើការ​នៅ​រោងចក្រ​ពេលមកដល់​បន្ទប់​វិញ​ ក៏​ឃើញ​បន្ទប់​ចាក់សោ​ខាងក្រៅ នៅពេលនោះ​គាត់​ក៏មិនបាន​ចាប់អារម្មណ៍​អ្វី​ដែរ ដោយគិត​ស្មានថា​ជនរងគ្រោះ​បាន​ចេញទៅ​ទិញ​ឥ​វ៉ាន់​ពេល​គាត់មើលឃើញធុង​ទឹកកកនៅមុខ​បន្ទប់អត់​ចាក់សោ រូបគាត់ក៏មាន​ការសង្ស័យ​គាត់​ក៏បាន​ហៅ​ប្អូន​ជីដូន​១ របស់គាត់​មក​វាយ​បំបែក​សោរ​បន្ទប់​ក៏​ស្រាប់តែ​ឃើញ​ជនរងគ្រោះ ដេកស្លាប់​បាត់ទៅហើយ​ទើប​រាយការណ៍​មក​សមត្ថកិច្ច​តែម្តង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏បាន​មកដល់​កន្លែងកើតហេតុ​បាន​ទាក់ទង​ទៅខាង​កោសល្យ​វិ​ច្ច័​យ​លោក​ឧក​ញា​វេជ្ជបណ្ឌិត​នង​សុវណ្ណ​រត្ន​ន៍​បានបញ្ជាក់​ថា​សព​ស្លាប់​ដោយសា​ការ​វាយ​និង​វត្ថុ​រឹង​ចំ​គល់​ថ្គាម​បណ្តាល​ឲ្យ​ស្លាប់ ករណី​ខាងលើនេះ​ពិតជា​ប្លន់​និង​សម្លាប់​មែន ចំពោះ​សព​បាន​ប្រគល់អោយ​ក្រុម​គ្រួសារ​យកទៅ​ធ្វើរ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​កំពុងតែ​ស្រោ​វ​ជ្រៅ​វរ​កមុខ​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​សម្លាប់​និង​ប្លន់​ម៉ូតូ​៕

​ដោយ​ភ​ត្រា និង សា​ម៉េ​ត​

   

spot_img
×