Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សេដ្ឋកិច្ច​កែសម្រួល​ចំណាត់ថ្នាក់ អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ដើម្បី​គ្រប់គ្រង និង​ប្រមូល​ចំណូល​ពន្ធ ឲ្យមាន​ប្រសិទ្ធភាព និង​សមធម៌​

spot_img

ភ្នំពេញ ​៖ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៨​នេះ បាន​ចេញប្រកាស ស្តីពី​ការកែសម្រួល​ចំណាត់ថ្នាក់ អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​។ បើ​តាម​លោក​អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​ក្នុង​ប្រកាស​នេះ​ថា ប្រកាស​នេះ មាន​គោលបំណង​កែសម្រួល ចំណាត់ថ្នាក់​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ដើម្បី​គ្រប់គ្រង និង​ប្រមូល​ចំណូល​ពន្ធ​គ្រប់​ប្រភេទ ឲ្យមាន​ប្រសិទ្ធភាព តម្លាភាព និង​សមធម៌ ស្រប​តាម​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ប្រកាស​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ដែល​ប្រកប​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្តថា ការធ្វើ​ចំណាត់ថ្នាក់​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ត្រូវបាន​បែងចែក​ជា​បី​ប្រភេទ គឺ​១)​អ្នក​ជាប់ពន្ធ​តូច គឺជា​សហគ្រាស​ឯកបុគ្គល​ឬ​សហគ្រាស​សហកម្មសិទ្ធិ ដែល​មាន​ផល​របរ​ប្រចាំ​ឆ្នាំ​ចាប់បី​២៥០​លាន​រៀល​ដល់​៧០០​លាន​រៀល ឬ​មាន​ផល​របរ​ក្នុង​រយៈពេល​បី​ខែ​ជាប់​គ្នា​ណាមួយ​ដែល​បញ្ចប់​ក្នុង​ឆ្នាំ​ប្រតិទិន​ចរន្ត ចាប់ពី​៦០​លាន​រៀល​ឡើងទៅ ឬ​រំពឹងថា​មាន​ផល​របរ​ក្នុង​រយៈពេល​បី​ខែ​ជាប់​គ្នា​ខាងមុខ ចាប់ពី​៦០​លាន​រៀល​ឡើងទៅ ឬ​ចូលរួម​ដេញថ្លៃ ពិគ្រោះ​ថ្លៃ ឬ​ស្ទង់​ថ្លៃ ក្នុង​ការផ្គត់ផ្គង់​ទំនិញ​ឬ​សេវា រួម​ទាំង​ភាស៊ី​។ អ្នក​ជាប់ពន្ធ​មធ្យម គឺជា សហគ្រាស​ដែល​មាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី​៧០០​លាន​រៀល ដល់​៤០០០​លាន​រៀល ឬ​សហគ្រាស់​ដែល​បាន​ចុះបញ្ជី​ជា​នីតិបុគ្គល ការិយាល័យ​តំណាង ឬ​ស្ថាប័ន​រដ្ឋ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ អង្គការ​ឬ​សមាគម​គ្រប់​ប្រភេទ​រួមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​បេសកកម្ម​ទូត និង​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា ។ អ្នក​ជាប់ពន្ធ​ធំ គឺជា សហគ្រាស់​ដែល​មាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី​៤០០០​លាន​រៀល ឬ​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុ​ជាតិ សាខា​ក្រុមហ៊ុន​បរទេស ឬ​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​។ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា សម្រាប់​គោលដៅ​នៃ​ប្រកាស​នេះ ពាក្យ “​ផល​របរ​” សំដៅ​ដល់​តម្លៃ​នៃ​ការផ្គត់ផ្គង់​ទំនិញ​ឬ​សេវា​ដែល​ជា​សកម្មភាព​អាជីវកម្ម​របស់​អ្នក​ជាប់ពន្ធ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×