Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្មករ រោងចក្រ ឃែ​ន​ធឺ​រេ​ន ជាង ៣០០​នាក់ ផ្ទុះ​ការតវ៉ា ពាក់ព័ន្ធ​នឹង​ករណី​រឿង បើកប្រាក់​ខែ​មិន​គ្រប់​ចំនួន​

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​អង្ការ ទី​២៦ ខែឧសភា ឆ្នាំ​២០២០ កម្មករ កម្មការិនី រោងចក្រ ឃែ​ន​ធឺ​រេ​ន ជាង ៣០០​នាក់ ផ្ទុះ​ការតវ៉ា​ពាក់ព័ន្ធ​នឹង​ករណី​រឿង​បើក​ប្រាក់ខែ​មិន​គ្រប់​ចំនួន ដល់​ពួកគាត់ ។ រោងចក្រ​កាត់ដេរ ឃែ​ន​ធឺ​រេ​ន​មាន​ទីតាំង​ស្ថិត​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​បេតុង​ច្រកចូល​ផ្សារ​ទួល​ពង្រ ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង​ទី​១ សង្កាត់​ចោមចៅ ទី​១ ខណ្ឌ​ពោធិ៍​សែន ជ័យ​រាជធានី​ភ្នំពេញ​។​

​ប្រភពពី​តំណាង​សហជីព​ចលនា​កម្មករ​ដែល​បម្រើការ ងារ​នៅ​រោងចក្រ​ខាងលើ បាន​ឲ្យ​ដឹងថា សម្រាប់​កម្មករ ដែល​ត្រូវបាន​ព្យួរការងារ ខាង​ក្រុមហ៊ុន​បើកប្រាក់​ឈ្នួល​ឲ្យ​បានតែ ១២​ដុល្លារ​ប៉ុណ្ណោះ ។ ចំណែក​កម្មករ ដែល​ធ្វើការ​រយៈពេល​១​ខែ​ពេញ ខាង​ក្រុមហ៊ុន​បើក​ឲ្យ​បានតែ​៣០​ដុល្លារ​ប៉ុណ្ណោះ ។ តួលេខ​នេះ​មិន​គ្រប់​ទៅតាម​ប្រាក់​ឈ្នួល​ដែល​ពួកគាត់​ត្រូវ​ទទួលបាន នោះទេ​។​

​កម្មការិនី​ម្នាក់ បាន​និយាយថា ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ថៅកែ​រោងចក្រ ឃែ​ន​ធឺ​រេ​ន តែងតែ​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ​យឺតយ៉ាវ និង​មិន​គ្រប់ ជាហេតុ​នាំ​ឲ្យ​កម្មករ​ផ្ទុះ​ការតវ៉ា មិន​ព្រម​ធ្វើការ​ជា​បន្តបន្ទាប់ ដោយ​ទាមទារ​ឲ្យ​មានការ បើកប្រាក់​ឈ្នួល​ឲ្យ​បាន​គ្រប់ និង​ទៀងទាត់​ដូច​កាលពីពេល​កន្លងមក​។​

​នាង បាន​និយាយ​បន្តថា រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ឃែ​ន​ធឺ​រេ​ន​មាន​កម្មករ​សរុប​ចំនួន ជាង​១០០០​នាក់ ហើយ​ថៅកែ បានធ្វើ​ការប្តូរ​វេន​គ្នា ។ នាង បានស្នើ​សុំ​ឲ្យ​ថៅកែ​រោងចក្រ បើកប្រាក់​ខែ​ឲ្យ​កម្មករ​ឲ្យ​អស់​ក្នុង​នៅ​ខែមេសា ព្រោះ​ខែ​ក្នុង​ខែមេសា មិនទាន់បាន​បើក​អស់​ទេ ។ បន្ទាប់ពី​មានការ​តវ៉ា គេ​ឃើញ​ថៅកែ​រោងចក្រ បាន​ចេញមក​អើតមើល​មួយ​ភ្លែត ប៉ុន្តែ​មិនមាន​ដំណោះស្រាយ​អ្វី​នោះទេ ប៉ុន្តែ​បាន​កោះហៅ​ក្រុមកម្មករ​ទៅខាង​ក្នុង​រោងចក្រ ប៉ុន្តែ​ក្រុមកម្មករ​មិន​ទៅ ៕

ដោយ​៖​សហការី CEN

spot_img
×