Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ធ្លាក់ចុះ​ច្រើន ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​វី​រ៉ុ​ស​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ នៅក្នុង​អំឡុងពេល​នៃ​ការរីក​រាលដាល​វី​រ៉ុ​ស​កូ​វីដ​១៩​នេះ អ្នកស្ម័គ្រចិត្ត​ទៅ​បរិច្ចាគ​ឈាម មានការ​ធ្លាក់ចុះ​ច្រើន ស្រប​ពេលដែល​អ្នក​ទៅ​បរិច្ចាគ​ឈាម សម្រាប់​ផ្តល់​ឲ្យ​ក្រុមគ្រួសារ​សាច់​ញា​ត្តិ នៅ​រក្សា​ចំនួន​ដដែល​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់លោក​វេជ្ជបណ្ឌិត លី សុ​វ​ទ្យ អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​។​

​ពាក់ព័ន្ធ​នឹង​កិច្ចការ​ផ្តល់​ឈាម​នេះ លោក​វេជ្ជបណ្ឌិត លី សុ​វ​ទ្យ បាន​បន្តថា មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ត្រូវការ​ឈាម​ប្រមាណ ២៥០​ប្លោក​ក្នុង​មួយថ្ងៃ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ឈាម​។ លោក​វេជ្ជបណ្ឌិត អះអាងថា ការបរិច្ចាគ​ឈាម មិន​ធ្វើ​ឲ្យ​ប៉ះពាល់ ឬ​គ្រោះថ្នាក់​ដល់​សុខភាព ឡើយ​។ ឈាម ដែល​បាត់បង់​នោះ វា​នឹង​បំពេញ​វិញ​យ៉ាង​ឆាប់រហ័ស​។ ម្យ៉ាងវិញទៀត បើ​ប្រៀបធៀប​ចំនួន​ឈាម ដែល​បាន​បរិច្ចាគ ( ចំនួន មួយ​ប្លោក ចំណុះ ៣៥០ មិ​លី្ល​លីត្រ​) ទៅនឹង​ឈាម ដែល​នៅក្នុង​ខ្លួន គឺជា​ចំនួន​ដ៏​តិចតួច​បំផុត​។​

​ការចូលរួម​ក្នុង​សកម្មភាព​បរិច្ចាគ​ឈាម ជា​រឿង​ដ៏​ល្អ​បំផុត និង​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការយល់ដឹង​កិច្ចការ​មនុស្សធម៌​ក្នុងសង្គម ដោយ​ការបរិច្ចាគ​ឈាម ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​។ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ជា​កន្លែង​ចែកចាយ​ឈាម​ដល់​មន្ទីរពេទ្យ​រដ្ឋ​នៅ​ទូទាំងប្រទេស បានប្រកាស​ពី​ការទទួលបាន​ឈាម តាមរយៈ​ការបរិច្ចាគ​ស្ម័គ្រចិត្ត​។ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃ គ្រាន់តែ​រាជធានី​ភ្នំពេញ ត្រូវការ​ឈាម​ប្រមាណ​១៥០-២០០​ប្លោក សម្រាប់​ជួយសង្គ្រោះ​ជនរងគ្រោះ អ្នកជំងឺ ហើយ​នៅ​ទូទាំងប្រទេស ត្រូវការ​ឈាម​ប្រមាណ​២០០-២៥០​ប្លោក ជា​រៀងរាល់ថ្ងៃ ដូចនេះ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម កំពុង​ត្រូវការ​ឈាម​អ្នកស្ម័គ្រចិត្ត​បន្ថែមទៀត ដើម្បី​សង្គ្រោះ​ជីវិត​ជនរងគ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា​។​

​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម បាន​ផ្គត់ផ្គង់​ឈាម​ប្រមាណ ៦៩,៧៩៦ ប្លោក ប៉ុន្ដែ​សព្វថ្ងៃ ឈាម​ដែលមាន​ប្រភព​មកពី​អ្នកស្ម័គ្រចិត្ត​បរិច្ចាគ មាន​ត្រឹមតែ ២៧​ភាគរយ​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា ឆ្នាំ​២០១៩ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ត្រូវការ​ឈាម​ប្រមាណ​ជាង ៩​ម៉ឺន​ប្លោក សម្រាប់​យកទៅ​សង្គ្រោះ​អាយុជីវិត​ជនរងគ្រោះ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ខណៈ​នៅ​រាជធានី​ភ្នំពេញ មានការ​ប្រើប្រាស់​ឈាម​ជិត ៦​ម៉ឺន​ប្លោក​៕​

ដោយ​៖​សម្ផស្ស​

 

spot_img
×