Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូ​ថត​អប់រំ សមត្ថកិច្ច​បង្ក្រាប​អ្នកញៀន​ល្បែងស៊ីសង​ទាំងប្រុស​និង​ស្រី ឲ្យ​រត់​ចែក​ជើង​គ្នា​ដូច​រង​គ្រាប់ផ្លោង ស្រាប់តែ​រង​ការរិះគន់ ព្រោះតែ​….

spot_img

​កាលពី​ម្សិលមិញ​នេះ នៅលើ​បណ្តាញ​សង្គម​មានការ​ភ្ញាក់ផ្អើល និង​ផ្ទុះសំណើច​ជាខ្លាំង ចំពោះ​រូបភាព​ជាច្រើន​សន្លឹក ដែល​បង្ហាញ​អំពី​សកម្មភាព​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​ក្រុម​អ្នកញៀន​ល្បែងស៊ីសង​ទាំងប្រុស​និង​ស្រី ឲ្យ​រត់​ចែក​ជើង​គ្នា​ពាសពេញ​កណ្តាល​វាលស្រែ​។​

​ទោះយ៉ាងណា បណ្តា​រូបភាព​ទាំងនេះ ដែល​ពុំ​ត្រូវបាន​ចែករំលែក​តៗ​គ្នា តែ​ដឹង​ប្រភព​ច្បាស់​នោះ ក្រោយមក ក៏ត្រូវ​បានដឹងថា នេះ​គ្រាន់តែ​ជា​ទិដ្ឋភាព​ថត​អប់រំ​ប៉ុណ្ណោះ មិនមែនជា​ការពិត​នោះទេ ។​

​ប៉ុន្តែ ទន្ទឹមនឹង​មនុស្ស​ជាច្រើន​បាន​កោតសរសើរ​ថា នេះ​ជា​គំនិត​អប់រំ​ដ៏​មួយ ស្រាប់តែ​បុរស​ម្នាក់​ដែល​អះអាងថា​គាត់​ជា​មន្ត្រី​មួយរូប​ក្នុង​ក្របខណ្ឌ​នគរបាលជាតិ ដែលមាន​ការយល់ដឹង​អំពី​ក្បួនច្បាប់ ពុំ​គាំទ្រ​នោះទេ ក្រោយពី​បាន​ពិនិត្យឃើញថា សមត្ថកិច្ច​ចុះបង្ក្រាប​ឯកសណ្ឋាន​ខុស​ព្រះរាជក្រឹត្យ ដែល​មិនគួរណា​បែរជា​កងកម្លាំង​ទាហាន​យោធា មាន​តួនាទី​ចុះ​អនុវត្ត​ករណីបែបនេះ​។​

​នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Police Cambodia/​ប៉ូលិស​កម្ពុជា បាន​បង្ហោះ​សារ​ផ្ញើ​ទៅកាន់​អ្នកដឹកនាំ​ផលិត​វីដេអូ​អប់រំ​នេះ​ឲ្យ​ដឹងថា​៖ «​ជាដំបូង សូម​អរគុណ​ដែល​បាន​ថត​វីដេអូ​អប់រំ !! ប៉ុន្តែ សូម​អស់លោក​/​លោកស្រី ជា​អ្នកដឹកនាំ​ផលិត​វីដេអូ ត្រួតពិនិត្យ​ឡើងវិញ​ឱ្យបាន​ត្រឹមត្រូវ !! បើ​ថា​មិនចេះ​មិន​យល់​មិនដឹង អាច​សុំ​ជំនួយ​ពី កងកម្លាំង​ដើម្បី​ពន្យល់បាន ! បើ​មក​ទាំង​បែកឆ្វេង​បែបនេះ ខ្ញុំ​សុំ​មិន​គាំទ្រ​ឡើយ (​ឯកសណ្ឋាន ខុស​ព្រះរាជ្យក្រឹត្យ​) ! វា​នាំឱ្យមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ស្ថាប័ន​នីមួយៗ ពេលដែល​ចេញ​ផ្សព្វផ្សាយ​វីដេអូ​ទៅ !#​សូម​ពិចារណា​ឡើងវិញ​» ។​

​តប​ទៅនឹង​ការនិយាយ​លើកយក​ហេតុផល​ថា «​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នោះ​តិច​មិន​គ្រប់គ្រាន់ នៅក្នុង​ការបង្ក្រាប​បទ​ល្មើស ហើយ​ក៏បាន​សហការ​ជាមួយ​កម្លាំងយោធា​ដើម្បី​បង្ក្រាប​បទល្មើស​» គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «​វាសនា វាសនា​» បាន Comment ពន្យល់ថា​៖ «​បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន​មិនអាច​សុំ​ការសហការ​ជាមួយ​យោធា​បាន​នោះទេ សហការ​បាន​ក្នុងករណី​បង្ក្រាប​ជនល្មើស​ប្រដាប់អាវុធ​គ្នាច្រើន​ហើយ​ប្រើប្រាស់​កម្លាំង​នគរបាល និង​អាវុធហត្ថ​មិន​គ្រប់គ្រាន់​មិនមែន​គ្រាន់តែ​បទល្មើស​ល្បែងស៊ីសង​សុំ​សហការ​ជាមួយ​យោធា​នោះទេ​»៕

ដោយ​៖ លឹម ហុង​

​ចុះ​ប្រិយមិត្ត​វិញ យល់ឃើញ​យ៉ាងណាដែរ​!?


spot_img
×