Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិទ្យាសាស្ត្រ​រកឃើញ​កាឡា​ស៊ី​មួយ​មាន​ចំងាយ ១១​ពាន់​លាន​ឆ្នាំ​ពន្លឺ​ពី​ប្រព័ន្ធ​ព្រះអាទិត្យ​យើង​

spot_img

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​កាឡា​ស៊ី (​កញ្ចុះ​ផ្កាយ​) ដែល​មើលទៅ​ដូចជា​រង្វង់​ភ្លើង ហើយ​ការរកឃើញ​នេះ​នឹង​អាចជួយ​ឲ្យ​ពួកយើង​ស្វែងយល់​កាន់តែច្រើន​ពី​របៀប​កកើត និង​ការវិវត្តន៍​នៃ​រចនាសម្ព័ន្ធ​របស់​វា​។​

​កាឡា​ស៊ី​ដ៏​កម្រ និង​អស្ចារ្យ​នេះ​មាន​ម៉ាស​ស្រដៀង​ទៅនឹង​កាឡា​ស៊ី​របស់​យើង ប៉ុន្តែ​វា​មាន​រូបរាង​ដូចនឹង​នំ​ដូ​ណាត់ ដែលមាន​រង្វង់​នៅ​កណ្តាល​។ នេះ​បើតាម​ការបញ្ជាក់​របស់​សេចក្តីប្រកាស​របស់​ម​ជ្ឍ​មណ្ឌល ASTRO 3D​។​

​តារាង​វិទូ​មកពី​វិទ្យាស្ថាន​បាន​ថតរូប​ភាព​នៃ​កាឡា​ស៊ី​នោះ ហើយ​ឥឡូវនេះ​អាច​ឲ្យ​ពួកយើង​បង្ហាញ​ពីស​ភាព​រូបរាង​របស់​វា​កាលពី ១១​ពាន់​លាន​ឆ្នាំមុន​។​

​អ្នកស្រាវជ្រាវ​ឈានមុខ​គេ​ម្នាក់​ឈ្មោះ Tiantian Yuan មកពី​វិទ្យាស្ថាន​ខាងលើ​បាន​និយាយថា “​វា​គឺជា​វត្ថុ​ដ៏​ប្លែក​ដែល​ពួកយើង​មិនដែល​ធ្លាប់​ឃើញ​ពីមុនមក​”​។ “​វា​មើលទៅ​ហាក់​ប្លែក និង​ធ្លាប់​ឃើញ​ក្នុងពេល​តែមួយ​”​។​

​កាឡា​ស៊ី​នោះ​ត្រូវបាន​គេ​ដាក់ឈ្មោះ​ឲ្យ​ថា R5519 ហើយ​វា​មាន​ចំងាយ ១១​ពាន់​លាន​ឆ្នាំ​ពន្លឺ​ពី​ប្រព័ន្ធ​ព្រះអាទិត្យ​យើង​។​

​ប្រហោង​នៅ​កណ្តាល​របស់​វា​មាន​អង្កត់ផ្ចិត ២​ពាន់​លាន​ដង​ធំ​ជាង ចំងាយ​ចន្លោះ​ពី​ផែនដី និង​ព្រះអាទិត្យ​។​

​លោក Tiantian Yuan ថ្លែងថា “​ផ្កាយ​របស់​កាឡា​ស៊ី​នោះ​មាន​ទំហំ ៥០​ដង​ធំ​ជាង​កញ្ចុំ​ផ្កាយ​របស់​យើង​។ សកម្មភាព​ភាគច្រើន​កើត​នៅ​កន្លែង​រង្វង់​របស់​វា ដូច្នេះ​វា​ពិតណាស់​ជា​រង្វង់​ភ្លើង​”​។​

​លោក Yuan និង​សហការី​មកពី​ជុំវិញ​ពិភពលោក បាន​ប្រើប្រាស់​ទិន្នន័យ​ពន្លឺ​ដើម្បី​កំណត់​កាឡា​ស៊ី​នោះ ហើយ​ភ​ស្ថុ​តាង​បាន​បង្ហាញថា វា​ប្រហែលជា​រង្វង់​កាឡា​ស៊ី​ដែល​ស្ថិតនៅ​តាំងពី​ដំបូង​នៃ​ចក្រ​វា​ឡ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNN​

spot_img
×