Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំ​ឪពុក​វិល​ទៅផ្ទះ ជា​អកុសល​ខ្យល់គ​ស្លាប់​តាមផ្លូវ រថយន្ត​ទម្លាក់​ចុះ​បើក​គេច​ទៅ​បាត់​

spot_img

​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់ ទើប​វិលត្រឡប់​មកពី​កន្លែង​កូន​ធ្វើការ​វិញ ធ្វើដំណើរ​ឆ្ពោះទៅ​ផ្ទះ រួមជាមួយ​កូនប្រុស​ស្រី ខណៈដែល​ទើប​ដល់​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​កើតមាន​អា​ការមិន​ស្រួលខ្លួន ខ្យល់គ ជួយ​មិនទាន់ រថយន្តឈ្នួល​ទម្លាក់​ចុះ បើក​ចេញទៅ​បាត់ ជនរងគ្រោះ​ត្រដរខ្យល់​ស្លាប់បាត់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ទី​២៦ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​តាមផ្លូវ​ចោមចៅ ក្បែរ​ផ្សារ​ចោមចៅ ក្រុម​៤ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សព​ជនរងគ្រោះ​ឈ្មោះ ស៊ីម ធឿន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​បឹង​កណ្តាល ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើកដែក ខេត្តកណ្តាល ។​

​កូនប្រុស​ស្រី​ទាំង​២​នាក់ ឈ្មោះ ពឿ​ន ធឿន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ កម្មករ​ចំការ​ស្វាយ ស្នាក់នៅ​ចំការ​ស្វាយ ភូមិ​ព្រៃ​ប្រសិទ្ធ ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ មាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ​រៀង ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ​រៀង ខេត្តព្រៃវែង ត្រូវជា​កូនប្រសា ។ មាន​ប្រពន្ធ​ឈ្មោះ ធឿន ស្រី​និ​ច អាយុ​២០​ឆ្នាំ មុខរបរ ស្នាក់នៅ​ជាមួយគ្នា មាន​ស្រុកកំណើត ភូមិ​បឹង​កណ្តាល ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើកដែក ខេត្តកណ្តាល ត្រូវជា​កូនបង្កើត​របស់​សព ។​

​តាម​សម្តី​បុរស​ជា​កូនប្រសា បាន​ឲ្យ​ដឹងថា ឪពុកក្មេក​របស់គេ បាន​ទៅលេង​ពួកគេ ដល់​ចំការ​ស្វាយ កន្លែង​ពួកគេ​ធ្វើការ ឯ​ស្រុក​កំពង់​សិលា កាលពី​ព្រឹក​ថ្ងៃទី​២៥ ម្សិលមិញ ខណៈដែល​គាត់​មិន​ស្រួលខ្លួន​ផង លុះ​មកដល់​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០​នេះ គេ​២​នាក់​ប្តី​ប្រពន្ធ ក៏បាន​ជូន​ឪពុក វិលត្រឡប់​ឆ្ពោះទៅ​ផ្ទះ ឯ​ស្រុក​លើកដែក​វិញ ដោយ​ធ្វើដំណើរ​តាម​រថយន្តឈ្នួល សាំ​យ៉ុង ទើបតែ​ដល់​ក្បែរ​ផ្សារ​ចោមចៅ ផ្លូវ​ចោមចៅ ស្រាប់តែ​ឪពុក​កើតមាន​អា​ការមិន​ស្រួលខ្លួន វិល​ងងឹតមុខ​ខ្យល់គ ភ្លាមៗ​ត្រូវបាន​រថយន្តឈ្នួល​ដាក់​ទម្លាក់​ចុះ ហើយ​បើក​ចេញ​ចោល​ទៅ​បាត់ ជនរងគ្រោះ រួមជាមួយ​កូន​២​នាក់ នៅ​ចិញ្ចើមផ្លូវ រក​ជួយ​មិនទាន់ ជនរងគ្រោះ​ត្រដរខ្យល់​ស្លាប់​ស្លាប់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល សមត្ថកិច្ច​ចុះទៅពិនិត្យ សាកសួរ ជុំវិញ​រឿងហេតុ ។​

​សាកសព ដោយសារ​នៅ​ចិញ្ចើមផ្លូវ កណ្តាលវាល​ក្តៅហែង ក្រុមគ្រួសារ​ស្នើសុំ​ដឹក​សព ទៅ​តម្កល់ទុក​នៅ​វត្ត​ជម្ពូ​វ័ន​ជា​បណ្តោះអាសន្ន​សិន រង់ចាំ​ឲ្យ​សមត្ថកិច្ច​ទៅពិនិត្យ​សាកសព​នៅ​វត្ត​វិញ ។​

​ឆ្លងកាត់​ការពិនិត្យ សាកសួរ ការបំភ្លឺ​របស់​ក្រុមគ្រួសារ ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ ឈឺក្រពះ​រ៉ាំរ៉ៃ ហើយ​ជនរងគ្រោះ​ស្លាប់​ដោយ​ខ្យល់គ រួមជាមួយ​ជំងឺ​ផ្ទាល់ខ្លួន ពិនិត្យ​រួច សមត្ថកិច្ច​ប្រគល់​សព​ជូន​ក្រុមគ្រួសារ ចាត់ចែង​ដឹក​សព​ទៅធ្វើ​បុណ្យ​ឯ​ស្រុក​តាម​ប្រពៃណី ៕​

ដោយ​៖​សា​ម៉េ​ត​

spot_img
×