Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របួសធ្ងន់​២​នាក់​ទាំង​ព្រឹក ដោយសារ​រថយន្ត​កុងតឺន័រ កៀរ​ម៉ូតូ​២​គ្រឿង នៅ​ក្រុង​ស្វាយរៀង​

spot_img

​ខេត្តស្វាយរៀងៈ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ជា​មន្ត្រីនគរបាល បាន​រងរបួស​ធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​កុងតឺន័រ និង​ម៉ូតូ​២​គ្រឿង ក្នុង​ទិស​ដី​ស្របគ្នា ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក ថ្ងៃទី​២៦ ខែ ឧសភា ឆ្នាំ ២០២០ លើផ្លូវ​ជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១២៩/១៣០ ស្ថិត​ក្នុងភូមិ ឃោ​សាង សង្កាត់ ស្វាយ​តឿ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ រថយន្ដ​កុងតឺន័រ​ម៉ាក STERLING ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ ៣D ១៣៨៧ សឺ​មី​រ៉ឺម៉ក ពាក់​ផ្លាកលេខ ភ្នំពេញ ៤A ១៦០៦ បើកបរ​ដោយ​ឈ្មោះ ប្រាំង កុសល ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ បើកបរ រស់នៅ​ភូមិ អង្គ​សេរី ឃុំ ជើង ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ បើកបរ​ពី​លិចទៅ​កើត គ្មាន​របួស រថយន្ដ​គ្មាន​ខូចខាត ។​

​ប្រភព​ដដែល​បាន​បន្តថាៈ ម៉ូតូ​ទី​១ ម៉ាក ហុងដា​សេ​១២៥ ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១A ៧០១១ បើកបរ​ដោយ​ឈ្មោះ ចាន់ រដ្ឋា ភេទ ស្រី អាយុ ២៥ ឆ្នាំ មុខរបរ នគរបាល រស់នៅ​ភូមិ បា​យ៉ាប ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរ​ពី​លិចទៅ​កើត រងរបួស​ធ្ងន់ ពាក់មួក​សុវត្ថិភាព ម៉ូតូ​ខូចខាត​ធ្ងន់​។ ចំណែក​ម៉ូតូ​ទី​២​ម៉ាក ហុងដា​សេ ១២៥ ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១L ៥៣៣៦ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស ពាក់មួក​សុវត្ថិភាព រងរបួស​ធ្ងន់ ម៉ូតូ​ខូចខាត​ធ្ងន់ ។​

​បច្ចុប្បន្ន​មធ្យោបាយ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍ ខេត្តស្វាយរៀង​។ ចំណែក​អ្នករបួស សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ហើយ មូលហេតុ​គឺ អ្នកបើកបរ​រថយន្ដ​ប្រើប្រាស់​ល្បឿន​លឿន កៀរ​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល ៕

​ដោយ​៖ វ៉ៃ​កូ​

spot_img
×