Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពស់ថ្លាន់​យក្ស​ញី​ឈ្មោល​១​គូ ខំ​សម្ងំសុខ​ក្នុង​រូងឈើ​ដ៏​ជ្រៅ ទីបំផុត​ក្លាយជា​ម្ហូប​អ្នកភូមិ ព្រោះតែ​បញ្ចេញ​សម្លេង​មួយ​នេះ ខណៈពេល​កំពុងតែ​….

spot_img

នេះ​គឺជា​ខណៈពេល​ដ៏​អស្ចារ្យ​មួយ ដែល​អ្នកភូមិ​បាន​ប្រទះឃើញ​ពស់ថ្លាន់​ញី​ប្រវែង ៦ ម៉ែត្រ បាន​កំពុង​បង្កាត់​ពូជ​ជាមួយ​អា​ឈ្មោល​របស់​វា នៅក្នុង​រូងឈើ​មួយ មុន​ពេលដែល​ពួកវា​ត្រូវបាន​សម្លាប់ ដើម្បី​យកទៅ​ធ្វើ​អាហារ​ចែកគ្នា​នៅក្នុង​ភូមិ​។​

​អ្នកស្រុក​បានចេញ​ទៅ​ផ្តាច់ជីវិត​ពស់​ញី​ឈ្មោល​ទាំងពីរ​នេះ គឺ​នៅពេលដែល​ពួកគេ​បានលឺ​សំឡេង​ចម្លែក ចេញពី​ក្នុង​ដើមឈើ​ដួលរលំ​មួយ​ដើម កាលពី​រសៀល​ថ្ងៃ​សៅរ៍​កន្លងមក ស្ថិតនៅ​កោះ Borneo ប្រទេស​ម៉ាឡេស៊ី​។​

​ពួក​អ្នកភូមិ​បាន​ប្រើ​រណា​ម៉ាស៊ីន ដើម្បី​កាត់​តាម​សំបកឈើ និង​រកឃើញ​ពស់ថ្លាន់​ញី​ឈ្មោល​ទាំងពីរ ។ បុរស​ជាច្រើន​បាន​អូស​សត្វព្រៃ​ទាំងពីរ​ចេញ មុនពេល​ពួកគេ​បាញ់សម្លាប់ និង​លើកដាក់​ឡាន​យកទៅ​ធ្វើជា​អាហារ​តាម​ប្រពៃណី​ក្នុងស្រុក​។​

​អ្នកស្រុក​ម្នាក់​ឈ្មោះ Tinsung Ujang អាយុ ៦០ ឆ្នាំ នៅ​ទីប្រជុំជន Bintulu ក្បែរ​ទន្លេ Kelawit បាន​និយាយថា​៖ «​ខ្ញុំ​បាន​ក្រឡេកមើល​ទៅក្នុង​រន្ធ​ឈើ ហើយ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​ឃើញ​ពស់​ញី​កំពុង​រមួល​ចូលគ្នា​ជាមួយនឹង​អា​ឈ្មោល​របស់​វា​ដែលមាន​ទំហំ​តូច​ជាង​ឆ្ងាយ​។ ពួកយើង​បាន​កាត់ផ្តាច់​ឈើ ដើម្បី​ទៅដល់​ទីតាំង​របស់​ពួកវា ប៉ុន្តែ មានការ​លំបាក​ច្រើន ព្រោះតែ​ទំហំ និង​ទីតាំង​លាក់ខ្លួន​របស់​ពួកវា​។ ខ្ញុំ​រឹង​តែមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង ព្រោះ​ខ្ញុំ​មិនដែល​ឃើញ​សត្វ​ពស់​រួម​រ័ក្ស​គ្នា​ពីមុន ហើយក៏​មិនដែល​ឃើញ​ពស់ថ្លាន់​យក្ស​ឯណា​ដែលមាន​ប្រវែង​ជាង ៥ ម៉ែត្រ បែបនេះ​»​។​

​លោក Tinsung បាន​និយាយថា ពស់ថ្លាន់​ញី​ឈ្មោល​ទាំងពីរ ត្រូវបាន​សម្លាប់ ហើយ​សាច់​របស់​ពួកវា ត្រូវបាន​បែងចែក​ដល់​អ្នកភូមិ​ស្មើៗ​គ្នា និង​ព្រមទាំង​អ្នកធ្វើការ​កសិកម្ម​ក្បែរ​នោះ​ផងដែរ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ steemit)​

spot_img
×