Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​កំពុងមាន​បញ្ហា​រាគ ភេសជ្ជៈ​ធម្មជាតិ​ទាង​នេះ អាចជួយ​ដោះស្រាយបាន​

spot_img

​កំពុងមាន​បញ្ហា​រាគ​មែន​ទេ​? មិន​ពិបាក​ព្យាបាល​ឡើយ​! គួរ​ធ្វើ​បែបណា​ទៅ​? ថ្ងៃនេះ​គេហទំព័រ CEN សូម​បង្ហាញ​ឲ្យ​ដឹង​ពី​ភេសជ្ជៈ​មួយចំនួន​ដែលមាន​ប្រសិទ្ធភាព​ដោះស្រាយ​បញ្ហា​រាគ​ឆាប់រហ័ស ៖

១. តែ​ខ្ញី​

​មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ភេសជ្ជៈ​នេះ​ក៏​ល្អ​សម្រាប់​បំបាត់​អាការ​រាគ បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ការទទួល​ទាន​តែ​ខ្ញី ១ ពែង​អាច​បន្ថយ​អាការ​ឈឺ​ចុក​រមួល​ក្នុង​ពោះ ដែលជា​ធម្មតា​កើត​អម​មកជា​មួយ​ការ​រាគ​។​

២. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​បរិមាណ​នៃ​អាស៊ីត​ស្រាល​នៃ​ទឹកខ្មេះ​ផ្លែ​ប៉ោម អាចជួយ​កម្ចាត់​បាក់តេរី​ដែល​បង្កបញ្ហា​រាគ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក ១ កែវ រួច​ទទួលទាន​ឱ្យបាន​ពី ១ ទៅ ២ ដង​ក្នុង​មួយថ្ងៃ​រហូតដល់​ជាសះស្បើយ​

៣. ទឹក​

​ការទទួល​ទាន​ទឹក គឺ​ចាំបាច់​ណាស់​ពិសេស​នៅពេល​អ្នក​កំពុង​ជួបប្រទះ បញ្ហា​រាគ​ដើម្បី​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ឡើងវិញ​។​

៤. តែ​ជី​អង្កាម​

​ភេសជ្ជៈ​នេះ​មាន​ប្រសិទ្ធភាព​សម្រួល​សាច់ដុំ​បំពង់​អាហារ​។ នេះហើយ​ជា​មូលហេតុ​ដែល​វា​អាច​បំបាត់​អាការ​រាគ និង​ឈឺ​រមួល​ក្នុង​ពោះ​ឆាប់រហ័ស​៕

ប្រភព​៖ health.com.kh

spot_img
×