Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាត់​ទម្លាក់​ខ្សែ​កា​ប្លិ៍​នៅតាម​មហាវិថី​ចំនួន​៦ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សោភ័ណភាព​ក្នុង​រាជធានី​

spot_img

​ភ្នំពេញ​៖ ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​បណ្តាញ​ក្រុមហ៊ុន​ឯកជន ដែល​ពាក់ព័ន្ធ​នឹង​ការងារ​កាត់​ទម្លាក់​ខ្សែ​កា​ប្លិ៍ ពីលើ​អាកា​សមក​ចូល​បំពង់​បណ្តាញ​ក្រោម​ដី នៅតាម​មហាវិថី​ទាំង​៦​ខ្សែ អាចមាន​លទ្ធភាព​រៀប​ចំ​គម្រោង​ថវិកា និង​បន្ត​និរន្តរភាព ក្នុងការ​សេវា​ជូន​អតិថិជន​របស់ខ្លួន​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែតុលា​ឆ្នាំ​២០១៧ បាន​សេចក្តីជូនដំណឹង ស្តីពី ការកែសម្រួល​ពេលវេលា​រៀបចំ​សណ្តាប់ធ្នាប់​ខ្សែ​កា​ប្លិ៍​បណ្តាញ​អាកាស​ក្នុង​រាជធានី​ភ្នំពេញ ។ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ធ្វើការ​កែសម្រួល​តា រាង​ពេលវេលា​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ខ្សែ​កា​ប្លិ៍​ក្នុង​ជំហាន​ទី​២ នៅតាម មហាវិថី​ព្រះ​នរោត្តម មហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថី​ព្រះមុនីវង្ស មហាវិថី​ម៉ៅ​សេទុង មហាវិថី​កម្ពុជា​ក្រោម និង​មហាវិថី​ព្រះសីហនុ​។

​ក្នុង​សេចក្តីជូនដំណឹង​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា គ្រប់​បណ្តា​ក្រុមហ៊ុន​ឯកជន និង​អង្គភាព​រដ្ឋ ដែលមាន​ខ្សែ​កា​ប្លិ៍​បណ្តាញ​អាកាស ត្រូវ​សហការ​ជាមួយ​ក្រសួង​ប្រៃសនីយ៍​និង​ទូរគមនាគមន៍ អគ្គិសនី​កម្ពុជា ក្រុមហ៊ុន​CFOCN ក្រុមហ៊ុន​PPCTV និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​កាត់​ទម្លាក់​ខ្សែ​កា​ប្លិ៍​បណ្តាញ​អាកាស និង​ត្រូវ​រួសរាន់​បញ្ចូល​ខ្សែ​កា​ប្លិ៍​របស់ខ្លួន​ទៅក្នុង​បំពង់​ក្រោម​ដី ព្រមទាំង​ដឹកជញ្ជូន​សំណល់​ពី​ការ​កាត់​ទម្លាក់​ខ្សែ​កា​ប្លិ៍​យកទៅ​ទុកដាក់​ឲ្យ​បាន​រៀបរយ​។ ក្នុងករណី​ដែល​បណ្តា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងឡាយណា ខកខាន​មិនបាន​អនុវត្តន៍ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​នូវ​រាល់​ឧបទ្ទវហេតុ​ទាំងឡាយ​ដែល​កើតមានឡើង ពី​ភាព​អសកម្ម​របស់ខ្លួន​។​

​លោក​បាន​បញ្ជាក់ថា ដើម្បី​រក្សាបាន​នូវ សណ្តាប់ធ្នាប់ របៀបរៀបរយ កាត់បន្ថយ​ជា​អតិបរមា​នូវ​គ្រោះថ្នាក់​ជាយថាហេតុ និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​ក្នុង​តំបន់​ការដ្ឋាន នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែលមាន​បណ្តាញ​ខ្សែ​កា​ប្លិ៍​ឬ​កំពុង​ប្រើប្រាស់​ចិញ្ចើមផ្លូវ​តាម​បណ្តា​មហាវិថី​ខាងលើ ត្រូវ​រួសរាន់​រៀបចំ​រុះរើ​ចេញ និង​ត្រូវ​ចូលរួម​បង្កលក្ខណៈ​ងាយស្រួល ដល់​ក្រុមការងារ ដើម្បី​ឲ្យ​ការអនុវត្ត​គម្រោង​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​លទ្ធផល​តាម​ការគ្រោងទុក​៕​​ដោយ​៖​កូ​ឡាប​

spot_img
×