Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោងឡើង​គម្រោង​រៀបចំ​ការ៉ូឡា និង​ដាំ​ដើមឈើ​អម​សងខាង​ផ្លូវជាតិ​លេខ​២ ក្នុង​ក្រុង​ដូន​កែវ ដើម្បី​ទាញយក​សោភ័ណភាព​បៃតង ឲ្យ​កាន់​តែមាន​ភាពស្រស់​បំព្រង​

spot_img

​តាកែវ​៖ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ រួមជាមួយ មន្ទីរជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​ការស្ថាបនា​កែលម្អ​សោភ័ណភាព​ផ្លូវជាតិ​លេខ​២ មាន​ប្រវែង​ជិត ១​គីឡូម៉ែត្រ ចាប់ពី​ចំណុច​ផ្លូវបំបែក​ជា​ពីរ ព្រះ​វិ​ណ្ណុ​ស្ហ (​តោ​ពីរ​) ដល់​វិមានឯករាជ្យ​ខេត្ត ដែល​កំពុងធ្វើការ​ជួស​ជុល និង​ពង្រីក​ផ្លូវ​សម្រេចបាន​៩៥​ភាគរយ​ហើយ ស្ថិតនៅ​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០​នេះ ។​

​មានប្រសាសន៍​ក្នុងពេល​ចុះ​ពិនិត្យមើល​ការពង្រីក និង​ជួសជុល​ផ្លូវជាតិ​លេខ​២ ក្នុង​ក្រុង​ដូន​កែវ​នេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើ​ការណែនាំ​ដល់ ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្ថាបនា​ផ្លូវ​នេះ ត្រូវ​សហការ​ល្អជា​មួយ​មន្ទីរ​ជំនាញ ដើម្បី​ធ្វើការ​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​នេះ ស្របទៅតាម​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ និង​មាន​គុណភាព​ខ្ពស់ ព្រោះថា​ការកែលម្អ​នេះ វា​បាន​ចូលរួម​កែលម្អ​សោភ័ណភាព​ក្រុង​ដូន​កែវ ដែលជា​បេះដូង​នៃ​ខេត្តតាកែវ ក៏ដូចជា​អាចធ្វើ​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលមក​កម្សាន្ត​នៅ​ខេត្ត​មានការ​កើនឡើង​ជាក់​ជាមិនខាន ។​

​ក្រោយ​ការស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​សម្រេចបាន ៩៥​ភាគរយ​ហើយ​នោះ ឯកឧត្តម​អភិបាល​ខេត្តតាកែវ បាន​ឲ្យ​មន្ទីរជំនាញ​លើកយក​ប្លង់​គំរូ​មួយ​បន្ថែមទៀត លើ​ការរៀបចំ​រៀប​ការ៉ូឡា និង​ដាំ​ដើមឈើ អម​សងខាង​ផ្លូវជាតិ​លេខ​២ ផ្លូវ​ក្នុង​ក្រុង​បន្ថែមទៀត ដើម្បី​ទាញយក​សោភ័ណភាព​ពណ៌​បៃតង​ឲ្យ​កាន់តែ​ស្រស់បំព្រង​។​

​សូមបញ្ជាក់​ផងដែរ​ថា នៅ​ចុងឆ្នាំ ២០១៩ និង​នៅ​ដើមឆ្នាំ ២០២០ នេះ​នៅក្នុង​បេះដូង​នៃ​ខេត្តតាកែវ ក្រុង​ដូន​កែវ កាន់តែ​ប្រែ​មុខមាត់​ថ្មី ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទៅលើ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ក្រុង កាន់តែ​រៀបចំ​បានល្អ ហើយ​ស្រស់ស្អាត មិន​ថា​ផ្លូវថ្នល់ ក៏ដូចជា​កា​រៀបចំ​សួនច្បារ ពង្រីក​សួនច្បារ​ឲ្យ​កាន់​តែមាន​សភាព​ធំ​ទូលាយ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើការ​ហាត់ប្រាណ ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​នៅតាម​មាត់បឹង​តាកែវ ព្រោះថា​មួយរយៈ​កន្លងមក​ថ្មីៗ​នេះ ពលរដ្ឋ​ទាំង​ក្មេង ទាំងចាស់ ចាប់ផ្តើម​គិតពី​កត្តា​សុខភាព​ជាធំ ដោយ​នាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ​ទាំង​ព្រឹក ទាំង​ល្ងាច មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ទើប​រដ្ឋបាល​ខេត្តតាកែវ សម្រេច​លើក​គម្រោង​ពង្រីក​សួនច្បារ​បន្ថែមទៀត ៕

ដោយ​៖ តាកែវ​

spot_img
×