Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​ព្រះ​អើយ​! ជិះ​ឌុប​ប្រពន្ធ​ដើរ​លក់​សាច់គោ ជួប​គ្រោះ​អកុសល ស្រាប់តែ​ជាយសំពត់​ប្រពន្ធ​ស្រូប​ចូល​មី​ញ៉ុ​ង​ម៉ូតូ ធ្លាក់​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ

spot_img

​កណ្តាល​៖ ការ​ជិះ​ម៉ូតូ នោះ​ស្ត្រីៗ​ត្រូវបាន​គេ​កង្វល់​ជារឿយៗ ថា​អាច​នឹង​កើតមាន​គ្រោះថ្នាក់​នៅពេល​ណាមួយ​ពុំខាន ដោយសារ​ការធ្វេសប្រហែស​មួយ​នេះ ។ ពិតណាស់ ការ​ជិះ​ម៉ូតូ​ស្ថិតក្នុង​ស្ថានភាព​ស្លៀកសំពត់ ឬ សា​រ៉ុង​នេះឯង គឺអាច​ប្រឈម​នឹង​ហានិភ័យ​គ្រោះថ្នាក់​ខ្លាំងណាស់ ព្រោះថា ជាយសំពត់​របស់​អ្នក នឹង​អាច​ត្រូវបាន​ស្រូប​ចូលទៅក្នុង​មី​ញ៉ុ​ង​ម៉ូតូ​យ៉ាង​ងាយ​បំផុត ប្រសិនបើ​មានការ​ធ្វេសប្រហែស​តែ​បន្តិច​។​

​ជាក់ស្តែង ដូច​ករណី​ស្ត្រី​ខ្មែរឥស្លាម​ម្នាក់ បាន​ត្រូវស្លាប់​យ៉ាង​អាណោច​អាធ​ម​ជាទីបំផុត បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ធ្លាក់​ពី​ម៉ូតូ​បោក​ក្បាល​នឹង​ថ្នល់ ដោយសារតែ​ជាយសំពត់​របស់​នាង ត្រូវបាន​ស្រូប​ចូលក្នុង​មី​ញ៉ុ​ង​ម៉ូតូ ខណៈ​ប្តី​កំពុង​ឌុប​។​

​ហេតុការណ៍​ស្លុតរន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ៥ នាទី ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ២១ ចំណុច​មុខ​វត្ត​វេឡុ​វន្ត ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ត កណ្តាល ។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ ស្លេះ​.​អាំ មី ណាស់ ភេទ ស្រី អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយ​ពុំបាន​ពាក់មួក​សុវត្ថិភាព​។ រីឯ​ប្តី​របស់​នាង​ជា​អ្នក​ឌុប​មានឈ្មោះ យូ នី ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម​ដូចគ្នា ។ ប្តី​ប្រពន្ធ​នេះ​មានមុខរ​បរជា​អ្នកលក់​សាច់គោ នៅ​ខេត្តកំពត និង​មាន​ទីលំនៅ​ភូមិ​ចាម​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​៕

ដោយ​៖ លឹម ហុង​

spot_img
×