Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​លក់​គ្រឿងក្រអូប ក្នុង​ផ្សារ​តាកែវ​ម្នាក់ ធ្លាក់​ចូលដល់​ចំណុច Depression គិត​ខ្លី​សម្រេច​ធ្វើអត្តឃាត​ខ្លួនឯង ដោយ​ចងក​សម្លាប់ខ្លួន​

spot_img

​តាកែវ​៖ កាន់តែ​សង្វេក​ក្រោយ​នារី​វ័យ​៣១​ឆ្នាំ​ម្នាក់ ជា​អ្នកលក់​គ្រឿងក្រអូប​បោះ​ដុំ​នៅក្នុង​ផ្សារ​តាកែវ សម្រេចចិត្ត​គិត​ខ្លី​ធ្វើអត្តឃាត ដោយ​ចងក​សម្លាប់​ខ្លួនឯង បន្សល់ទុក​ដោយ​ការ​ស្រណោះស្រណោក​ពី​ក្រុមគ្រួសារ និង​ឳ​ពុក​ម្តាយ ក្រោយ​បណ្តោយ​ខ្លួន​ឲ្យ​ធ្លាក់​ដល់​ចំណុច Depression ដែលជា​ចំណុច​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​មួយ​ខ្លាំង​ជាង​ជំងឺស្ត្រេស ងាយ​និង​ធ្វើ​ឲ្យ​មនុស្ស​មានចិត្ត​គំនិត​គិត​ខ្លី មិន​បានគិត​វែងឆ្ងាយ​ឡើយ ។​

​ហេតុការណ៍​ផ្អើលឆោឡោ​ដោយ​ការធ្វើអត្តឃាត​របស់​នា​រី​រងគ្រោះ ជា​អ្នកលក់​គ្រឿងក្រអូប​ក្នុង​ផ្សារ​តាកែវ​នេះ គឺ​បាន​កើតឡើង​នៅផ្ទះ​ក្នុង​បន្ទប់​គេង​របស់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​ខាងមុខ​បេន​រ៉ឺម៉ក​ម៉ូតូ​ផ្សារ​តាកែវ នៅក្នុង​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ។​

​បើតាម​របាយ​ការណ៍កំ​ណ​ត់​ហេតុ​របស់​សមត្ថ​កិច្ច​នគរបាល បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ខាងលើ​មានឈ្មោះ ឃឿន ច​ន្ធា អាយុ​៣១​ឆ្នាំ នៅ​លីវ ស្រុកកំណើត​ភូមិ​ត្រពាំង​ឫស្សី សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ ។
​តាម​ការសន្និដ្ឋាន​ដោយ​ធ្វើ​កោសល្យវិច័យ​រួច​របស់​នគរបាល បាន​សន្និដ្ឋានថា នារី​រងគ្រោះ​ពិតជា​បាន ចងក​សម្លាប់ខ្លួន​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន ដោយ​មូលហេតុ​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ។​
​តាម​សម្តី​បងស្រី​របស់​នារី​រងគ្រោះ បាន​ឲ្យ​ដឹងថា រយៈពេល​២​ទៅ​៣​ថ្ងៃ​មុនពេល​កើតហេតុ គាត់​សង្កេតឃើញ​ប្អូនស្រី​គាត់​ចេះតែ​ត្អូញត្អែរថា ពិបាកចិត្ត​ណាស់ មិនបាន​គិតដល់​ថា ប្អូនស្រី​របស់ខ្លួន​គិត​ខ្លី​បែបនេះ​ទេ លុះដល់​ព្រឹក​ថ្ងៃកើតហេតុ គាត់​ឆ្ងល់​ព្រោះ​អត់​ឃើញ​ប្អូន​រៀប​អីវ៉ាន់​លក់ដូរ ដោយមាន​ការសង្ស័យ​ក៏​ឡើងទៅ​មើល នៅលើផ្ទះ​ក៏​ឃើញ​ប្អូនស្រី​ចងក​ស្លាប់​បាត់ទៅហើយ ៕

ដោយ​៖ តាកែវ​


spot_img
×