Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លង​ចរន្ដ​ភ្លើង​អាគុយ ឆេះ​រថយន្ត​ដឹក​ប្រេង​ខ្ទេច​គ្មាន​សល់​

spot_img

​តាកែវ​៖ នៅវេលា​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ រថយន្ត​ដឹក​ប្រេង​ដោយ​ខ្លួនឯង ត្រង់ចំណុច​ភូមិ​ចំបក ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ ខេត្តតាកែវ​។​

​អ្នកបើកបរ​ឈ្មោះ ភិន ទុំ ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ មុខរបរ​អាជីវករ បច្ចុប្បន្ន​រស់នៅ​ភូមិ​គោក ឃុំ​ម្រោម ស្រុក​អង្គ​ជ័យ ខេត្តកំពត រថយន្ត​ម៉ាក សាំ​យ៉ុង ពណ៌​សំបក​ឪឡឹក ផ្លាកលេខ កំពត 2AP-1733 មាន​ផ្ទុក​នៅ​ប្រេងម៉ាស៊ូត​ចំនួន ១០០​ប៊ីដុង​នៅលើ​រថយន្ត ។​

​មូលហេតុ បណ្តាលមកពី​ឆ្លង​ចរន្ដ​ភ្លើង​អាគុយ​ឡាន បណ្ដាល​ឲ្យ​ឆេះ​ខូចខាត​រថយន្ត និង​សម្ភារ​ទាំងស្រុង ។ រីឯ​កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ របស់​អធិការដ្ឋាន​នគរបាល​ស្រុក បាន​បាញ់​ទឹក​ពន្លត់​អស់ ១​រថយន្ត ហើយ​ករណីនេះ មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់ និង​ផ្ទះសំបែង​របស់ ប្រជាពលរដ្ឋ​ទេ​៕​

ដោយ​៖​តាកែវ​

spot_img
×