Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់តែ​ស្តាប់​បទ​ចម្រៀង អ្នកស្រី ឈុន វណ្ណា «​ទទា​យំ​ឆ្លង​» តែ​ដល់​ពេលឮវា​យំ​ស្តែងៗ ពិតជា​ភ្ញាក់ផ្អើល​….​សូម​កូន​ខ្មែរ​ជួយ​ថែរក្សា​ទាំងអស់គ្នា​!! (​វីដេអូ​)

spot_img

«​ទទា​» គឺជា​សត្វ​បក្សី​កម្រ​មួយ​ប្រភេទ នៅក្នុង​ប្រទេស​កម្ពុជា វា​មាន​សម្បុរ​ពណ៌​ចម្រុះ​ស្រដៀង​នឹង​សត្វ​ក្ងោក​អ៊ីចឹង​ដែរ ហើយ​មី​ញី​វា​យំ​ឮសូរ​ស្រដៀង​បែបនេះ​ថា តុ​កកាត​ត ក្ត​តា​! តុ​កកាត​ត​ក្ត​តា​!​។ ពួកវា​ត្រូវ​បានដឹងថា ចូលចិត្ត​រស់នៅ​តាម​ព្រៃរនាម ក្បែរ​មាត់បឹង ស្ទឹង ទន្លេ ដើម្បី​ចាប់​ស៊ី​ត្រី​ជា​អាហារ​។

​និយាយ​អំពី​សត្វ​ទទា នោះ​យើង​ក៏​នឹក​ដល់​ដៃគូ​របស់​វា គឺ​សត្វ​ត្រ​យ៉ង ដែលជា​បក្សី​មួយ​ប្រភេទ មាន​សម្បុរ​ខ្មៅ​ប្រផេះ ចំពុះ​ខុប​ស្រួច វា​ចូលចិត្ត​យំ​ថ្ងូរ​ឮសូរ​គ្រលួច​គួរ​ឲ្យ​ស្រងេះស្រងោច ហើយ​វា​ក៏​រស់នៅ​លាយឡំ​ជាមួយនឹង​សត្វ​ទទា​ផងដែរ​។ សត្វ​ត្រយង ត្រូវបាន​ចាស់​ចាស់ៗ​ជំនាន់​ដើម​និយាយថា បើកាលណា​ឮ​ទទា​យំ​ឆ្លង​ពី​ព្រៃ​ឯកើត នោះ​ត្រយង​ក៏​យំ​ឆ្លើយ​ពី​ព្រៃ​ឯលិច គួរឱ្យ​ចាប់អារម្មណ៍​។​

​តាមរយៈ​ដំណើរ​រឿងនេះ ជាហេតុ​នាំឱ្យ​កវីនិពន្ធ​ចាប់អារម្មណ៍ និង​តាក់តែង​ជា​បទ​ចម្រៀង “​ទទា​យំ​ឆ្លង ត្រយង​បង​អើយ​យំ​ឆ្លើយ សង្សារ​បង​អើយ ភ្លេច​បងហើយ​ឬ​នៅ​? ទឹក​ហូរ​កាត់​ខ្សាច់ ចិត្ត​បង​មិន​ដាច់​អំពី​ស្រី​ពៅ ស្ពាន​ក៏​បាក់ ទឹក​ក៏​ជ្រៅ ធ្វើ​ម្តេច​បាន​ទៅ​ជួប​គូសង្សារ​…” ទុកជា​មរតក​វិ​ប្ប​ធម៌​មកទល់ពេលនេះ​។​

​តាមរយៈ​បទ​ចម្រៀង​ខាងលើនេះ គឺ​បង្ហាញ​ពី​ជីវិត​ស្នេហា​របស់​មនុស្ស​ផង និង​ប​ន្យ​ល់​ទុក​នូវ​ឈ្មោះ​សត្វ​ផង​។ តួយ៉ាង ដូច​សត្វ​ស្ទើរតែ​ផុត​ពូជ​ទាំងពីរ​នេះ ត្រូវបាន​កំណត់​ជាស​ត្វ​ជាតិ​ដែល​តំណាង​ឲ្យ​បក្សី​នៅ​ប្រទេស​កម្ពុជា​យើង​ផងដែរ​។​

​ហេតុនេះ សូម​នាំគ្នា​ចូលរួម​ថែរក្សា​សត្វ​ទាំងពីរ​នេះ​ផង ពីព្រោះថា​កូន​ខ្មែរ​តិច​ណាស់​ដែល​ស្គាល់​សត្វ​នេះ និង​ក៏​ដើម្បី​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ផងដែរ​៕

ដោយ​៖ លឹម ហុង​

 


spot_img
×