Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប​ញ្ជូន​បុរស​៣​នាក់ ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​១៤​ថង់ សម្ភារៈ​ពាក់ព័ន្ធ​ប្រើប្រាស់​មួយចំនួន​ទៅ​តុលាការ​

spot_img

​បាត់ដំបងៈ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​៣​នាក់ ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​១៤​ថង់ សម្ភារ​ពាក់ព័ន្ធ​ប្រើប្រាស់​មួយចំនួន នៅ​កន្លែង​ផ្សេងគ្នា កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នេះ បានធ្វើ​ឡើង​កាលពី ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ស្រុក​ថ្មគោល និង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៣​នាក់ ដែល​ចាប់​ឃាត់ខ្លួន ករណី​ទី​១ ឈ្មោះ​ហួ ហៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ក្រុមទី​៥ ភូមិ​គោក​ត្រប់ ឃុំ​តា​មឺ​ន ស្រុក​ថ្មគោល ខេត្តបាត់ដំបង និង​ឈ្មោះ​ហួ ហ៊ុយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ក្រុមទី​៥ ភូមិ​គោក​ត្រប់ ឃុំ​តា​មឺ​ន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​១១​ថង់ សម្ភារ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​១៥​និង​០០​នាទី ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​៥ ភូមិ​គោក​ត្រប់ ឃុំ​តា​មឺ​ន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ករណី​ទី​២ ឈ្មោះ​ស៊ុន វ៉ាន់​ឆៃ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​អណ្ដូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០៣​ថង់ សម្ភារ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​២១​និង​៤៥​នាទី ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​អណ្ដូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ក្រុង ចុះបង្ក្រាប​បាន​ករណីរ​ទាំង​២​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០​ហើយ​៕

ដោយៈ​អ៊ុង​សា​រុំ​

spot_img
×