Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​សង្វេក​ណាស់​! បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ចាំ​ភ្លើងស្ដុប ត្រូវ​រថយន្ត​ដឹក​ខ្សាច់ បើក​បុក​បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ម្នាក់ យ៉ាង​អាណោច​អ​ធ័​ម​

spot_img

ភ្នំពេញ​៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដែល​បង្កដោយ​រថយន្ត​ដឹក​ខ្សាច់ របស់​ក្រុមហ៊ុន​ឯកជន​មួយ បាន​បើក​លឿន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ដែល​ជិះ​២​នាក់ បងប្អូន​ជីដូនមួយ ឈប់​ចាំ​ភ្លើងស្តុប បណ្ដាល​ឲ្យ​កិន​បុរស​ម្នាក់​បែកក្បាល​ស្លាប់​ភ្លាម​នៅនឹងកន្លែង​​និង​ម្នាក់ទៀត​រងរបួស​ស្រាល កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភ្លើងស្តុប​បំបែក​ជា​បី បត់​ចូលក្នុង​ទីក្រុង OCIC ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ទុយ បាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​ពិតាន ស្នាក់នៅ​ខណ្ឌ​ច្បារអំពៅ ចំណែក​អ្នករងរបួស​ស្រាល​មានឈ្មោះ​មាស វុទ្ធី អាយុ​៣២​ឆ្នាំ មានមុខ​របរ​ជាង​ពិតាន​ដែរ ស្នាក់នៅ​ជាមួយគ្នា​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស ២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ព្រៃវែង ១E-២៤៦០ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​ឈប់​ម៉ូតូ​រង់ចាំ​ភ្លើង​ខៀវ ដើម្បី​ធ្វើដំណើរ​ទៅមុខ​បន្ត ស្របពេលនោះ​ស្រាប់​តែមាន​រថយន្ត​ធុន​ធំ​ដឹក​ខ្សាច់​មួយគ្រឿង ម៉ាក Mitsubishi មិនមាន​ផ្លាកលេខ​មុខក្រោយ ប៉ុន្តែ​មាន​ផ្លាកលេខ​នៅលើ ពន្ធ​ផ្លូវ ដែល​បិទ​នៅ​កញ្ចក់​រថយន្ត ពាក់​ផ្លាកលេខ ភ្នំពេញ 3D-7699 ដែល​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្រប​ទិសដៅ​គ្នា បាន​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង អូស​ជាង​១០​ម៉ែត្រ បណ្ដាល​ឲ្យ​កិន​ក្បាល​បុរស​អ្នកជិះ​ម៉ូតូ​ពីក្រោយ​ម្នាក់​ស្លាប់​ភ្លាមៗ ចំណែក​អ្នកបើក​ម៉ូតូ​រងរបួស​ស្រាល ។ ហើយ​តៃកុង​រថយន្ត ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។ ចំណែក​សព​ជនរងគ្រោះ សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់ជូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ដោយ៖សាម៉េត

spot_img
×