Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹង​រៀបចំ​ដោះស្រាយ​កន្លែង ដែល​មាន​គ្រោះថ្នាក់ គឺ​កន្លែង​ជើង​កប ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់​

spot_img

​ភ្នំពេញ ​៖​ ក្នុង​ឆ្នាំ​២០១៨​នេះ​ក្រសួង​សាធារណការ នឹង​រៀបចំ​អនុក្រឹត្យ​ស្តីពី​ការបិទ​ចំណាំងផ្លាត​នៅលើ​រថយន្ត​ដឹកទំនិញ និង​កុងតេន័រ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាច​រណ៍ពេល​យ​ប់ ការរៀបចំ​អនុក្រឹត្យ​ស្តីពី​ការដាក់​ប្រព័ន្ធ​GPS​កំណត់​ល្បឿន ទម្ងន់ និង​ទីតាំង​រថយន្ត​ដឹកទំនិញ ការរៀបចំ​ដោះស្រាយ​កន្លែង ដែល​មាន​គ្រោះថ្នាក់​(​កន្លែង​ជើងកប​) ការដាក់ឱ្យ​ដំណើរការ​ផ្លូវ​រថភ្លើង​ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ពោចិ​តុង និង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​មុន​ឆ្នាំ​ចូល​ខ្មែរ​។​

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៨ នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​មករា ឆ្នាំ​២០១៨ ទីស្តីការ​ក្រសួង​មហាផ្ទៃ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោ​ម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

​កិច្ចប្រជុំ​មាន​គោលបំណង​បូកសរុប ដក​ពិសោធន៍ លទ្ធផល​ការងារ​ដែល​សម្រេចបាន សំដៅ​ធ្វើការ សន្និដ្ឋាន វាយតម្លៃ​ចំណុច​វិជ្ជមាន និង​បញ្ហា​ប្រឈម ព្រមទាំង​ដាក់​ចេញ​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ ឲ្យបាន​សមស្រប និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ រួមចំណែក​ដល់​ការអនុវត្តឲ្យ​បានជោ​គ​ជ័យ​នូវ​កម្មវិធី នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​គូស​បញ្ចាក់​ជូន​អង្គពិធី​អំពី​ទិសដៅ ការងារ​ឆ្នាំ​២០១៨ ដែល​ត្រូវ​សម្រេច​ឱ្យបាន ក្នុងនោះ​រួមមាន​៖ ការរៀបចំ​អនុក្រឹត្យ​ស្តីពី​ការបិទ​ចំណាំងផ្លាត​នៅលើ​រថយន្ត​ដឹក​ទំនិ​ញ និង​កុងតេន័រ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាច​រណ៍ពេល​យ​ប់ ការរៀបចំ​អនុក្រឹត្យ​ស្តីពី​ការដាក់​ប្រព័ន្ធ​GPS​កំណត់​ល្បឿន ទម្ងន់ និង​ទីតាំង​រថយន្ត​ដឹកទំនិញ ការរៀបចំ​ដោះស្រាយ​កន្លែង ដែល​មាន​គ្រោះថ្នាក់​(​កន្លែង​ជើងកប​) ការដាក់ឱ្យ​ដំណើរការ​ផ្លូវ​រថភ្លើង​ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ពោចិ​តុង និង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​មុន​ឆ្នាំ​ចូល​ខ្មែរ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ​លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន​អំពី ការជួសជុល​ផ្លូវ​ជាតិ​លេខ​៤​ឡើងវិញ ដោយ​ប្រើប្រាស់​ថវិការដ្ឋ ការ​ពន្លឿន​ការ​ដាក់​ផ្លាកសញ្ញា​ចរា​ច​រណ៍នៅ​ទូទាំង​ប្រទេស​តាម​គម្រោង​របស់​ADB ​កំណត់ឲ្យ​ក្រុមហ៊ុន​សាងសង​ផ្លូវ​ទាំង​អស់​ដាក់​ផ្លាកសញ្ញា​នៅ​កន្លែង​ការដ្ឋាន និង​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ អំពី​សុវត្ថិភាព​ចរាចរណ៍​ទៅដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ បន្ត​យុទ្ធនាការ​ចែក​មួកសុវត្ថិភាព បន្ត​យុទ្ធនា ការបិទ​ស្ទីកឃ័​រ​សុវត្ថិភាព​១.០០០.០០០​សន្លឹក​ថែមទៀត​នៅ​ទូទាំង​ប្រទេស ការដាក់​កាមេរ៉ា​ចាប់​ល្បឿន កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការបង្កើត​ក្រុម​ការងារ​សិក្សា​អំពី​កកស្ទះ​ចរាច​រណ៍ នៅ​រាជធានី​ភ្នំពេញ​ការដឹកជញ្ជូន​ទំនិញ លើស​ទម្ងន់​កម្រិត​កំណត់ ដើម្បី​ថែទាំ​ផ្លូវ​ឱ្យ​ប្រើប្រាស់​បាន​យូរ​។​

​អញ្ជើញ​ថ្លែង​សុន្ទរកថា​បិទ​កម្មវិធី​នា​ឱកាស​នោះ សម្តេច​ក្រឡាហោម បាន​ស្នើ​ឱ្យ​យន្តការ​ដឹកនាំ​ថ្នាក់ជាតិ និង​ថ្នាក់​រាជធានី​ខេត្ត​បន្ត​ជំរុញ​អនុវត្ត​ឲ្យបាន​សម្រេច​តាម​ទិសដៅ​ដែល​បាន​ដាក់ចេញ និង​ខិតខំ​ដោះ ស្រាយ​បញ្ហា​ប្រឈម​នានា​ប្រកបដោយ​និរន្ត​ភាព តម្លាភាព ប្រសិទ្ធភាព និង​គណនេយ្យភាព ក្នុង​ស្មារតី ប្តេជ្ញាចិត្ត និង​មាន​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធ្វើឱ្យ​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ច​រា ចរណ៍​ផ្លូវគោក​នៅ​ឆ្នាំ​២០១៨​សម្រេចបាន​ល្អ​ប្រសើរ​ថែម​ទៀត​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​លើកឡើង​ថា ប្រសិន​បើ​អ្នកបើកបរ​តាម​ដងផ្លូវ​សាធារណៈ​គ្មាន​ស្មារតី​គោរព​ច្បាប់​ចរាចរណ៍​ទេនោះ បើ​ទោះបី​មាន​ការ​រឹតបន្ដឹង​ច្បាប់​យ៉ាងណាក៏ដោយ ក៏​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ដ​កើតមាន​។ សម្ដេច​ក្រឡាហោម ស ខេង ក៏​បន្ថែម​ថា ក្រៅ​ពី​បញ្ហា​ទាំងអស់នេះ ក៏​នៅ​មាន​បញ្ហា​រួមផ្សំ​ផ្សេង​ទៀត​ផង​ដែរ ដែល​នាំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដូចជា​ការផ្សព្វផ្សាយ​អប់រំ​មិន​ទាន់​បាន​ទូលំទូលាយ ការ​រឹតបន្ដឹង​ច្បាប់​មិន​ទាន់​មាន​និរន្ដ​ភាព មិនទាន់​ម៉ឺងម៉ាត់ មិន​ទាន់​ព្រមៗ​គ្នា ឬ​នៅ​ខ្លាច​ប៉ះពាល់​អារម្មណ៍​របស់​ប្រជាជន ការរក្សា​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​មិនទាន់​បាន​ល្អប្រសើរ និង​ការ​ផ្លាកសញ្ញា​តាម​ដងផ្លូវ មិនទាន់​បាន​គ្រប់គ្រាន់​។​ល​។ មន្ដ្រី​អនុវត្ត​ច្បាប់ ត្រូវតែ​បង្កើន​ប្រតិបត្តិ​ការត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យបាន​សកម្ម និង​ម៉ឺងម៉ាត់ និង​មាន​និរន្ដ​ភាព ដើម្បី​បង្ខំ​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំង​អស់ កែប្រែ​ឥរិយាបថ គោរព​ប្រតិបត្តិ​ច្បាប់​គ្រប់ៗ​គ្នា​។​

​គួរកត់សម្គាល់​ផងដែរ​ថា​៖ យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោគ​ឱ្យដឹងថា​៖ បើ​ប​ប្រៀបធៀប​មុនពេល​រឹតបន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៥ កម្ពុជា​បាន កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១០៦៤​លើក ស្មើ​២៣% បាន​កាត់បន្ថយ​អ្នកស្លាប់​ចំនួន​៤៨៨​នាក់ ស្មើ​២១% និង​បាន​កាត់បន្ថយ​អ្នក​របួស​ចំនួន ១.៩៧១​នាក់ ស្មើ ២៦%​។ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​កម្ពុជា ឆ្នាំ​២០១៧ កើតឡើង​៣.៥៣១​ករណី បើ​ធៀប​នឹង​ឆ្នាំ​២០១៦​ធ្លាក់ចុះ​១៦៩​ករណី បណ្តាលឲ្យ​ស្លាប់​មនុស្ស​១.៧៨០​នាក់ កើនឡើង​៦៣​នាក់ និង​អ្នករបួស​ចំនួន​៥.៥៣៩​នាក់ ធ្លាក់ចុះ​១.០៦៨​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៦៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×