Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណត្តិ​ការងារ​របស់​ឯកឧត្តម Patrick Murphy បង្ហាញ​ពី​ការរីកចម្រើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង​អាមេរិកកាន់តែ​ល្អប្រសើរ​

spot_img

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច សហ​ប្រតិ​ប​ត្ត​ការ​នៃ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ជាពិសេស​ចាប់តាំងពី​ការ ចាប់ផ្តើម អាណត្តិ​ការងារ​របស់ ឯកឧត្តម Patrick Murphy​នៅ​កម្ពុជា​។

​នា​រសៀល​ថ្ងៃ​អង្គារ ទី​២៦ ខែឧសភា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សហការី ចូលជួប​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​សម្តេច​ក៏​បង្ហាញ​ក្តី​សង្ឃឹមថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ក្នុង​អាណត្តិ​ការងារ​របស់​ឯកឧត្តម នឹង​នៅតែ​បន្ត​រីកចម្រើន​បន្ថែមទៀត​។ សម្តេច​មាន ប្រសាសន៍ បែប នេះ​នា​រសៀល​ថ្ងៃ​អង្គារ ទី​២៦ ខែឧសភា ឆ្នាំ​២០២០ ក្នុងជំនួប​ពិ​ភា ក្សា​ការ ងារ ជាមួយ​ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​សហរ ដ្ឋ​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សហការី​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ជាការ​ឆ្លើយតប​ទៅនឹង​ប្រសាសន៍​ស្វាគមន៍​របស់​សម្តេច​ក្រ​ឡា​ហោម ចំពោះ​ទំនាក់ទំនង​ជារួម​រប​ស់​ប្រទេស​ទាំងពីរ ឯកឧត្តម Patrick Murphy ក៏បាន​កត់សម្គាល់​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ទៅលើ​ចំណុច​ពីរ​គឺ​ទី​១​ទៅលើ​ស្ថាប័ន​អនុវត្ត​ច្បាប់ និង​ទី​២​ទៅលើ​វិស័យ​សុខភាព​សាធារណៈ​។

​ទន្ទឹមនឹងនេះ​ឯកឧត្តម ក៏បាន​លើកឡើង​ផងដែរ​ថា ឆ្នាំនេះ​គឺជា​ឆ្នាំ​នៃ​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំងពីរ ក្នុងនោះ​ស្ថានទូត​អាមេរិក​ក៏​នឹង​រៀបចំ​នូវ​ព្រឹ​ត្ត​ការណ៍​ផ្សេងៗ​ដើម្បី​បន្ត​ជំរុញ​នឹង​លើកកម្ពស់​ទំនាក់ទំនង កិច្ច​សហ​ប្រតិ​ប​ត្ត​ការ រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​

​ឯកឧត្តម Patrick Murphy បាន​លើក ឡើង​ថា វា​ជា​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​មន្ត្រី​អនុវត្ត​ច្បាប់​របស់​កម្ពុជា និង​មន្ត្រី​FBI​របស់​សហរដ្ឋអាមេរិក ក្នុង​កិច្ចការ​បង្ក្រាប់​ការជួញដូរ​មនុស្ស និង​រំលោភ​ផ្លូវភេទ​លើ​កុមារ​នាពេល​កន្លងមក​នេះ ។​

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​សម្តែង​ពី​វឌ្ឍនភាព​ជាមួយ​កម្ពុជា ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ជាពិសេស​លើ​ផ្នែក​ការបង្ក្រាប​ការជួញដូរ​មនុស្ស ខណៈ​ប្រតិបត្តិការ​នេះ​បាន​ឈានដល់​ចាប់​ជនល្មើស​បាន​រហូតដល់​បញ្ជូន​ទៅកាន់​សហរដ្ឋ​អាមេរិក​វិញ​នោះ​។​

​ឯកអគ្គរដ្ឋទូត​បាន​លើកឡើង​ទៀតថា “​ឯកឧត្តម​បាន​សង្កត់​សម្គាល់ថា ស្ថាប័ន​អនុវត្ត​ច្បាប់​នៅ​កម្ពុ ជា ជាមួយ​អង្គភាព FBI របស់​សហរដ្ឋអាមេរិក ដែល​បាន​សហការគ្នា​ទប់ស្កាត់ បង្ក្រាប និង​ចាប់ខ្លួន​ជនល្មើស មួយចំនួន​ពាក់​ព័​ន្ឋ​នឹង​ការរំលោភ​ផ្លូវភេទ​លើ​កុមារ​មួយចំនួន ហើយ​បាន​បញ្ជូន​ទៅកាន់​សហរ​ដ្ឋ​អាមេរិក​វិញ ដែល​ករណីនេះ​ឯកឧត្តម​បាន​កោតសរសើរ​កិច្ចខិតខំ​ប្រឹងប្រែង​ថែរក្សា​ដល់​សុវត្ថិភាព​សាធារណ​ទាំង​កម្ពុជា ក៏ដូចជា​នៅ​អាមេរិក​នោះ​”​។​

​ជាមួយគ្នា​នោះដែរ​ឯកឧត្តម Patrick Murphy ក៏បាន​លើកឡើង​ផងដែរ​ថា អាមេរិក​នៅតែ​បន្ត​ជួយ​ដល់ ប្រទេស​កម្ពុជា​ជានិច្ច​បើទោះបីជា​អាមេរិក​កំពុង​រងគ្រោះ ដោយសារ​បញ្ហា​នៃ​ការរីក​រាលដាល​មេរោក​កូ​វីដ​១៩ ក៏ដោយ​នោះ​។ ជាងនេះទៅទៀត​អាមេរិក​ក៏​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា​ផ្នែក​ប្រឆាំងនឹង​បទល្មើស​បច្ចេកវិទ្យា​ផងដែរ ដែល​ករណីនេះ​អាមេរិក​បានផ្តល់​វគ្គប​ណ្តុះ​បណ្តាល​ជាច្រើន​ដល់​កម្ពុជា​ហើយ​នោះ​។​

​សម្តេច​ក្រឡាហោម ក៏បាន​លើកឡើង​អំពី​កិច្ចសន្ទនា​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយ និង​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​នាពេល​កន្លងមក​ផងដែរ ដែល​កិច្ចសន្ទនា​នេះ​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ភាព​រីកចំរើន​រវាង​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក ។​

​ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះដែរ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ថ្លែង​អំណរ​អគុណ​ចំពោះ​អាមេរិក ដែល​បាន​ជួយ​ដល់​កម្ពុជា​នាពេល​កន្លងមក ហើយ​សម្តេច​សូម​សម្តែង​ការគាំទ្រ​ទាំងស្រុង​ចំពោះ​ការលើកឡើង​របស់លោក Patrick Murphy ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​និង​អាមេរិក​៕​

ដោយ​៖​កូ​ឡាប​

spot_img
×