Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា និង​ក្រសួងយុត្តិធម៌ ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ

spot_img

​ភ្នំពេញ​៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ត្រូវបាន​អន្តរ​គណៈកម្មការ​ជំនាញ​រដ្ឋសភា ដឹកនាំ​ដោយ​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​សហការី បាន​ជួបប្រជុំ ធ្វើការ​ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ នៅ​រសៀល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា​។​

​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា បាន​បន្ថែមថា ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះសន្ធិសញ្ញា​ទាំង​ទ្វេភាគី ទាំង​ពហុភាគី ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន ជាពិសេស​សន្ធិសញ្ញា​ទាក់ទង​នឹង​ការធ្វើ​បត្យាប័ន ការផ្ទេរ​ទណ្ឌិត និង​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​៕

​ដោយ​៖​កូ​ឡាប​

spot_img
×