Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង អំពាវនាវ​ឲ្យមាន​ការឯកភាព​ជាមួយកូ​រ៉េ​ខាងត្បូង​

spot_img

សារព័ត៌មាន Reuter បាន​ដកស្រង់​សេចក្តីប្រកាសរ​បស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​ឲ្យដឹងថា ក្រុង​ព្យុងយ៉ាង​បាន​ផ្ញើ​នូវ​សារ​ដ៏​កម្រ​មួយ​ទៅកាន់ “​ពលរដ្ឋ​កូរ៉េខាងជើង​ទាំង​ក្នុង និង​ក្រៅ ប្រទេស​” ឲ្យ​ពួកគេ​ដំណើរការ “​ជំហាន​លោត​ផ្លោះ​” ដើម្បី​មាន​ការឯកភាព​រវាង​កូរ៉េ​ទាំង​២ ដោយ​ពុំ​ត្រូវការ​អន្តរាគមន៍​របស់​បរទេស​។​

​សេចក្តីប្រកាស​នេះ​នៅ​បាន​សង្កត់ធ្ងន់ថា ពលរដ្ឋ​កូរ៉េខាងជើង​ទាំងអស់​គប្បី​ជំរុញ​ការទាក់​ធ្វើដំណើរ​ទៅ​មក និង​សហប្រតិបត្តិការ​គ្នា​រវាង​កូរ៉េ​ខាងជើង និង​ខាងត្បូង ហើយ​ត្រូវ​វាយកម្ទេច​រាល់​ឧបសគ្គ​រារាំង​ដំណើ​រឯក​ភាព​ឡើងវិញ​នូវ​ឧបទ្វីប​កូរ៉េ​។​

​របាយការណ៍​ដដែល​នេះ បាន​លើកឡើង​ថា ភាព​តានតឹង​យោធា​នៅ​ឧបទ្វីប​កូរ៉េ គឺជារ​បាំង​ធំ​” សម្រាប់​ការកែសម្រួល​ចំណង​ទាក់ទង​ក៏ដូចជា​ក្តីសង្ឃឹម​នៃ​ការឯកភាព​កូរ៉េ​ទាំង​២​។ ក្រុង​ព្យុងយ៉ាង​ចាត់ទុកថា ការធ្វើ​សមយុទ្ធ​រួមជាមួយ​នឹង “​អានុភាព​ខាងក្រៅ​” គឺ​ពុំ​សមស្រប​ទៅ​នឹង​ផលប្រយោជន៍​ក្នុងការ​អភិ​ចំណង​ទាក់ទង​កូរ៉េ​ទាំង​២ របាយការណ៍​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កូរ៉េខាងជើង​ឲ្យ​បង្កើន​ជំរុញ​ឲ្យ​ភាព​តានតឹង​ខាង​យោធា​ថមថយ​ចុះ ហើយ​បង្កើត​នូវ​បរិយាកាស​សន្តិភាព​លើ​ឧបទ្វីប​នេះ​។​

​សេចក្តីប្រកាស​ខាងលើ ក៏​បាន​សង្កត់ធ្ងន់ថា ឆ្នាំ ២០១៨​នេះ គឺជា​ឆ្នាំ​មាន​អត្ថន័យ​យ៉ាង​ច្រើន​ចំពោះ​កូរ៉េ​ខាង​ទាំង​២ ចំពោះ​កូរ៉េខាងជើង​វា​គឺជា​ទិវា​គម្រប់​ខួប ៧០​ឆ្នាំ ថ្ងៃ​បង្កើត​កូរ៉េខាងជើង ក្នុងពេល​ដែល​កូរ៉េខាងត្បូង​កំពុង​រៀបចំ និង​ប្រព្រឹត្តទៅ​នូវ​អូឡាំពិក​រដូវរងា​នា​ខែ​ក្រោយ​៕ សូ​យ​ន​

 

spot_img
×