Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្តកំពត ដាក់​វិធានការ​ក្តៅ បង្ការ ទប់ស្កាត់ បង្ក្រាប​រាល់​បទល្មើស​ទ​ន្ទ្រា​នដី​តំបន់​ឆ្នេរសមុទ្រ​ក្នុង​ខេត្តកំពត​

spot_img

​កំពត​៖ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្តកំពត អាជ្ញាធរ​ក្រុង ស្រុក​ចំនួន​៣ ត្រូវបាន​ឯកឧត្តម​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត កោះអញ្ជើញ​មក​ប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដោយ​ផ្ដោត​សំខាន់ គឺ​រួមគ្នា​ពិនិត្យ​និង​ពិភាក្សា រក​វិធានការ បង្ការ ទប់ស្កាត់ និង​ឈានដល់​ការបង្ក្រាប​រាល់​បទល្មើស ដែល​ជនល្មើស​បាន​បង្កឡើង​ក្នុង សកម្មភាព រូបភាព ទន្ទ្រាន​កាន់កាប់ ដី​តំបន់​ឆ្នេរសមុទ្រ​ក្នុង​ខេត្តកំពត ឲ្យ​ទទួលបាន​លទ្ធផល​និង​មាន​ប្រសិទ្ធភាព​។​

​នៅ​សាលាខេត្ត ថ្ងៃ​អង្គារ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តកំពត បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ក្នុង​ខេត្តកំពត ក្រោម​អធិបតីភាព​ឯកឧត្តម​ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។​

​កិច្ចប្រជុំ​មានការ​ចូលរួម ពី​ឯកឧត្តម​អភិបាលរង​ខេត្ត និង អង្គភាព​ចំណុះ​សាលាខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង ស្រុក​ចំនួន​៣​មានការ​ពាក់ព័ន្ធ សរុប​៣៨​នាក់ ដោយ​ផ្ដោត​សំខាន់ គឺ​រួមគ្នា​ពិនិត្យ​និង​ពិភាក្សា រក​វិធានការ បង្ការ ទប់ស្កាត់ និង​ឈានដល់​ការបង្ក្រាប​រាល់​បទល្មើស​ដែល​ជនល្មើស​បាន​បង្កឡើង​ក្នុង សកម្មភាព រូបភាព ទន្ទ្រាន​កាន់កាប់ ដី​តំបន់​ឆ្នេរសមុទ្រ​ក្នុង​ខេត្តកំពត ឲ្យ​ទទួលបាន​លទ្ធផល​និង​មាន​ប្រសិទ្ធភាព​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​លើក​បញ្ជាក់ថា ឆ្នេរសមុទ្រ​កម្ពុជា ក្នុង​ខេត្តកំពត បច្ចុប្បន្ន​មាន​ប្រវែង ៦៦,៥​គីឡូម៉ែត្រ ហើយ ក្នុងនោះ​ត្រូវបាន​រង​ការ រំលោភបំពាន ទន្ទ្រាន​កាន់កាប់​ខុសច្បាប់ ពី​សំណាក់​ជនល្មើស​មួយចំនួន ដែល​បាន​បង្កឡើង ដោយមាន​ការកាប់​ព្រៃកោងកាង​ឬ​ចាក់ដី​លុប ជា​បន្ត​បន្ទាប់ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​សកម្មភាព​បែបនេះ​ជា​បញ្ហា​មួយ បានធ្វើឱ្យ​រដ្ឋបាលខេត្ត​ត្រូវតែមាន​ការយកចិត្តទុកដាក់ ចាប់​វិធានការ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​ជាបន្ទាន់ ។

​ជាពិសេស​ឯកឧត្តម បានស្នើ មន្ទីរ អង្គភាព​ជំនាញ នឹង​អាជ្ញាធរ​ក្រុង​ស្រុក​ពាក់ព័ន្ធ ដែលជា​សេនាធិការ​ឱ្យ​រដ្ឋបាលខេត្ត ត្រូវតែ​រួមគ្នា ជា​វិធាន​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទាំងឡាយ​នោះ​ឲ្យ​ទទួលបាន​លទ្ធផល​និង​មាន​ប្រសិទ្ធភាព​៕​

ដោយ​៖​កូ​ឡាប​

spot_img
×