Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនក្រមុំ​អាយុ​៣៨​ឆ្នាំ រៀបការ​ជាមួយ​កំលោះ​អាយុ​២៣​ឆ្នាំ​! ម៉ែ​…​ដាច់​ផ្ងារ ពេល​ដឹង​ទឹក​លុយ​ជះ​លើ​ឪពុកម្តាយ​កូនកំលោះ​ឲ្យ​យល់ព្រម​!

spot_img

​ទោះបី​យើង​រស់នៅក្នុង​ពិភព​សម័យ​ទំនើប ដែល​វ័យ​របស់​មនុស្ស​ម្នាក់ៗ​ត្រូវបាន​ចាត់ទុកថា​គ្រាន់តែ​ជា​តួលេខ​ក៏ដោយ តែ​មិនមែន​គ្រប់​ឪពុកម្តាយ​ទាំងអស់ សុទ្ធតែ​ពេញចិត្ត​នឹង​កូនៗ​របស់​ពួកគេ រៀបការ​ជាមួយនឹង​នរណាម្នាក់ ដែលមាន​អាយុ​ចាស់​ជាង​ច្រើន​ខ្លាំង​នោះទេ ។ ទោះយ៉ាងណា កូនក្រមុំ​ម្នាក់នេះ​បាន​រកឃើញ​វិធី​មួយ ដើម្បី​ដោះស្រាយ​ជាមួយ​អនាគត​ឪពុក​ម្តាយក្មេក​របស់​នា​ង ។​

​កាលពី​ដើមខែ​នេះ (​មករា​) វីដេអូ​មួយ​បង្ហាញ​ឲ្យ​ឃើញ​កូនកំលោះ​អាយុ ២៣ ឆ្នាំ រៀបការ​ជាមួយ​កូនក្រមុំ​អាយុ ៣៨ បាន​រីក​រាល​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង នៅលើ​បណ្តាញ​សង្គម ។ អ្នក​និយម​លេង​អ៊ី​ន​ធើរ​ណេ​ត បាននាំគ្នា​ភ្ញាក់ផ្អើល​ព្រោះតែ​អាយុ​រវាង​ពួកគេ​«​បងប្អូន​»​គ្នា​រហូត​ទៅ ១៥ ឆ្នាំ ។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​កាន់តែ​ហួសចិត្ត​ទៀត​នោះ គឺ​ត្រង់​ថា អាយុ​កូនក្រមុំ​ប្អូន​ម្តាយ​របស់​កូនកំលោះ​១​ឆ្នាំ​ប៉ុណ្ណោះ ។​

​យោងតាម China Press ពិធីមង្គលការ​បង្ក​ការភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅ​ខេត្ត Hainan ប្រទេស​ចិន ។ ដំបូង​ឡើយ ឪពុកម្តាយ​កូនកំលោះ​ដែលមាន​អាយុ ៤១ ឆ្នាំ និង ៣៩ ឆ្នាំ ពុំ​យល់ព្រម​ឲ្យ​មាន​ពិធីមង្គលការ​នេះ​ទេ ព្រោះតែ​ហេតុផល​អាយុ​បងប្អូន​គ្នា​ដាច់ស្រឡះ​យ៉ាងនេះ ។​

​ទោះយ៉ាងណា កូន​កំ​មុំ​ជា​សេដ្ឋី​ម្នាក់នេះ បាន​គ្របដណ្តប់​ពួកគេ ជាមួយ​អំណាច​ទឹកប្រាក់​របស់​នាង ។ បើតាម​ដឹង ស្ត្រី​ជា​កូនក្រមុំ​បាន​ចំណាយ​ទឹកប្រាក់​ទៅលើ​ឪពុកម្តាយ​កូនកំលោះ​ចំនួន ៥ លាន​យន់ (​ស្មើនឹង ៧៨៨០០០ ដុល្លារ​អាមេរិក​) ដើម្បី​ទទួល​ការយល់ព្រម​ឲ្យ​មាន​ពិធី​មង្គល​នេះ​ឡើង ៕ ចន្ទី​

spot_img
×