Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំងណាស់បង! ខឹងគេជិះម៉ូតូវ៉ាជែងលឿន​ រួចជិះម៉ូតូដេញបំបុកពីក្រោយឲ្យដួល ហើយចុះទៅវាយបែកមុខបែកមាត់​ទៀត​ (វីដេអូ)

spot_img

ភ្នំពេញ៖ បុរសជើងខ្លាំងម្នាក់ ខឹងយុវជនជាបុគ្គលិកដឹកម្ហូបក្រុមហ៊ុនញ៉ាំ 24h ម្នាក់ ជិះម៉ូតូវ៉ាជែងម៉ូតូខ្លួនលឿន ក៏ជិះម៉ូតូដេញបំបុកពីក្រោយ បណ្តាលឲ្យដួលរួចចុះទៅវាយបែកមុខបែកមាត់ ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង៩ យប់ថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ២០២០ នៅចំណុចស្តុកពេទ្យចិន តាមបណ្តោយផ្លូវព្រះមុនីវង្សកែងនឹងផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។

តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា​ មុនកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ 1GG-1088 បានដឹកម្ហូបបក្រុមហ៊ុនឆ្ងាញ់ 24 ម៉ោងយកទៅឲ្យភ្ញៀវដោយធ្វើដំណើរ តាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង​ លុះមកដល់ចំណុចស្តុបផ្លូវភ្លោះអូរឫស្សី ក៏ប្រទះនឹងបុរសម្នាក់ជាជនដៃដល់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1CS-5797​ ខណៈជិះស្របទិសដៅគ្នា ហើយបានស្រែកទៅលើរូបគេថា ម៉េចបានជាជិះម៉ូតូវ៉ាជែងលឿនបម្រុងប៉ះគេប៉ះឯង​ បន្ទាប់មករូបគេ ក៏មិនបានតបតទៅវិញដែរ ដោយជិះម៉ូតូដំណើរទៅមុខទៀត ដោយប្រញាប់យកម្ហូបឲ្យភ្ញៀវ​ លុះជិះមកដល់ចំណុចស្តុបពេទ្យចិន កន្លែងកើតហេតុខាងលើ បានឈប់នៅភ្លើងស្តុប ស្រាប់តែជនបង្កក៏ជិះម៉ូតូមកបំបុកម៉ូតូរបស់គេ ពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលទៅនឹងថ្នល់ រួចចុះមកវាយជាច្រើនដៃ បណ្ដាលឱ្យរូបគាត់រងរបួសបែកមុខបែកមាត់។

បន្ទាប់មក បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ក៏ដូចជា សមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ភ្លាមៗ រួចបានយកជនបង្ក និងជនរងគ្រោះ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលឹត​ដើម្បីសួរនាំនិងដោះស្រាយតាមនីតិវិធី​ ៕​

ដោយ ៖ ភត្រានិង សាម៉េត

spot_img
×