Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅមាន​បញ្ហា​ប្រឈម​សំខាន់ៗ​មួយចំនួន​ដូចជា អត្រា​ការប្រាក់​នៅមានកម្រិត​ខ្ពស់ បំណុល​លើសលប់ ការផ្តល់ប្រាក់​កម្ចី​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​

spot_img

​បាត់ដំបង​៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅ មាន​បញ្ហា​ប្រឈម​សំខាន់ៗ​មួយចំនួន​ដូចជា អត្រា​ការប្រាក់​នៅមានកម្រិត​ខ្ពស់ បំណុល​លើសលប់ ការផ្តល់ប្រាក់​កម្ចី​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​តថភាព​បច្ចុប្បន្ន​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​និង​មាន​ចេតនា​បំពុលបរិយាកាស​សង្គម ព្រមទាំង​កេងចំណេញ​ប្រយោជន៍​ផ្ទាល់ខ្លួន​ទាំង​ផលប្រយោជន៍​ហិរញ្ញវត្ថុ និង​នយោបាយ​ជាដើម ។​

​អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ប្រមាណ​ជាង​១៧​មឺ​ន​នាក់ បានស្នើ​សុំ​ឲ្យ​រៀបចំ​ឥណទាន​ឡើងវិញ​(​ក្នុងនោះ​អតិថិជន​ចំនួន ១៥២.៨០៨ នាក់ ឬ​ជិត​៩០​ភាគរយ នៃ​អតិថិជន​)​ដែល​បាន​ស្នើសុំ បានទទួល​ការអនុញ្ញាត​រៀបចំ​ឥណ​ទាន​ឡើងវិញ ដែលមាន​ទំហំ​ឥណទាន​សរុប​ចំនួន​ប្រមាណ​ជា ៦៥៦​លាន​ដុល្លារ ។​

​ការលើកឡើង​បែបនេះ នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក្រោម​ប្រធានបទ (​កិច្ច​គាំពារ​អតិថិជន​របស់​គ្រះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក្នុងស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩) កាលពី​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០២០​នៅ​ខេត្តបាត់ដំបង​។​

​លោក គា បូរាណ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩ ធ្វើ​ឲ្យ​អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៅ​កម្ពុជា ចំនួន​ប្រមាណ​១៧៥.៣៦៤​នាក់ បានស្នើ​សុំ​រៀបចំ​ឥណទាន​ឡើងវិញ ក្នុងនោះ​អតិថិជន​ចំនួន ១៥២.៨០៨ នាក់ ឬ​ជិត​៩០​ភាគរយ នៃ​អតិថិជន​ដែល​បាន​ស្នើសុំ បានទទួល​ការអនុញ្ញាត​រៀបចំ​ឥណ​ទាន​ឡើងវិញ ដែលមាន​ទំហំ​ឥណទាន​សរុប​ចំនួន​ប្រមាណ​ជា ៦៥៦​លាន​ដុល្លារ ។​ចំពោះ​សំណើ​របស់​អតិថិ​ជននេះ បានធ្វើ​ឲ្យ​សមាគម​គិត​ចាប់ពី​ខែមីនា​ឆ្នាំ​២០២០ បាន​ប្រមូល​ទិ​ន្និ​ន័យ​អំពី​ការរៀបចំ​ឥណទាន​ឡើងវិញ ជា​រៀងរាល់​សប្តាហ៍ ពី​សមាជិក​របស់ខ្លួន រួមមាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​។​ទិន្នន័យ​នេះ ត្រូវ​ប្រមូល​ឡើង​ក្នុង​គោលបំណង តាមដាន​ផលប៉ះពាល់​ជាក់ស្តែង​នៃ​ជំងឺ​កូ​វីដ​១៩​ទៅលើ​អតិថិជន ក៏ដូចជា​ការ​គាំពារ​អតិថិជន​របស់​គ្រឹះស្ថាន​ដែលជា​សមាជិក​និង​ការវិវត្តន៍​ទូទៅ​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល ដើម្បី​ធ្វើការ​វាយតម្លៃ​និង​ផ្ញើ​របាយការណ៍​ជូន​ភាគី​ពាក់ព័ន្ធ​។​

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅ មាន​បញ្ហា​ប្រឈម​សំខាន់ៗ​មួយចំនួន​ដូចជា អត្រា​ការប្រាក់​នៅមានកម្រិត​ខ្ពស់ បំណុល​លើសលប់ ការផ្តល់ប្រាក់​កម្ចី​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​តថភាព​បច្ចុប្បន្ន​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​និង​មាន​ចេតនា​បំពុលបរិយាកាស​សង្គម ព្រមទាំង​កេងចំណេញ​ប្រយោជន៍​ផ្ទាល់ខ្លួន​ទាំង​ផលប្រយោជន៍​ហិរញ្ញវត្ថុ​និង​នយោបាយ​ជាដើម​។​

ជាក់ស្តែង មាន​ជន​ឱកាសនិយម​មួយចំនួន ពុំ​ទទួលស្គាល់​ការអភិវឌ្ឍន៍​ជា​វិជ្ជមាន​របស់​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​ឡើយ ហើយ​បាន​យក​វិស័យនេះ ធ្វើជា​ឧបករណ៍ ដើម្បី​កេងចំណេញ​ផលប្រយោជន៍​។

​នៅតែ​បន្ត​រិះគន់ថា​វិស័យនេះ​គ្រាន់តែ​ជា​អន្ទាក់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ កាន់តែ​ជំពាក់​បំណុល​លើសលប់​បន្ថែមទៀត ដោយ​ម្ចាស់បំណុល​កំពុង​កេងប្រវ័ញ្ច​កូនបំណុល​៕​

ដោយៈ​អ៊ុង​សា​រុំ​

spot_img
×