Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ទះបាញ់​បុរស​ម្នាក់​ស្លាប់ ពេល​ទៅ​ដឹកគោមេឃ​កំពុង​ភ្លៀង

spot_img

កំពង់ធំ​៖ បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់ ពេល​ទៅ​ដឹកគោ​ពេល​មេឃ​កំពុងតែ​ភ្លៀង កាលពី​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង ១៨​និង ៤០ នាទី ស្ថិតនៅ​ចំណុច​ភូមិ​ត្រាច ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​ ​

សព​ឈ្មោះ បៀ​ន ហ៊ីម អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ត្រាច ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

សមត្ថកិច្ច​ជំនាញ បាន​ពិនិត្យ​សាកសព​ពុំមាន​រកឃើញ​ស្លាកស្នាម​អ្វី​ឡើយ ហើយ​បញ្ជាក់​ពី​មូលហេតុ បុរស​រូបនោះ​ទៅ​ដឹកគោ​ពេល​មេឃ​កំពុង​ភ្លៀង ត្រូវបាន​រន្ទះបាញ់​ស្លាប់​៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×