Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី ២៧ ឧសភា ពុំ​រកឃើញ​ជំងឺ​កូ​វីដ​-១៩ ថ្មី​ទេ​, ចំនួន​សរុប​កូ​វីដ​-១៩ ១២៤​នាក់​ដដែល​

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បានប្រកាសថា រហូតដល់​ម៉ោង ៨:០០​ព្រឹក ថ្ងៃទី ២៧ ឧសភា ២០២០ យើង​ពុំ​រកឃើញ​ជំងឺ​កូ​វីដ​-១៩ ថ្មី​ទេ ចំនួន​សរុប​កូ​វីដ​-១៩ ១២៤​នាក់​ដដែល ចំនួន​សម្រាក​ពេទ្យ​២​នាក់ ជាសះស្បើយ​ហើយ​ចំនួន​១២២​នាក់ និង​ស្លាប់​គ្មាន ។

​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។

​យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យារ​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។​

​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។​

សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។​ យើង​បានធ្វើ​តេស្ត​ចំនួន 18607 ស្មើនឹង 1120 ក្នុង​១​លាន​នាក់​៕​

ដោយ​៖​កូ​ឡាប​

spot_img
×