Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​កម្មករ​កំពុង​ឈប់​ស្តុ​ប ត្រូវ​ឡាន​ដឹក​ជ្រូក​បុក​រះ របួសធ្ងន់​ស្រាល​កម្មករ​ចំនួន​8​នាក់​

spot_img

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​រថយន្ត​ដឹក​ជ្រូក បើក​បុក​រះ​រថយន្ត​ដឹក​កម្មករ ដែល​កំពុង​ឈប់​ស្តុ​ប បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ បណ្តាល​ឲ្យ​កម្មករ​ចំនួន​៨​នាក់ រងរបួស​ធ្ងន់​ស្រាល ។ ក្រោយ​កើតហេតុ ជនបង្ក​តៃកុង​រថយន្ត​ដឹក​ជ្រូក​បាន​រត់គេចខ្លួន ។​

​លោក ម៉ាង សំរិទ្ធ នាយផ្នែក​ចរាចរណ៍​ខណ្ឌដង្កោ ថ្លែងប្រាប់ CEN ថា ករណីនេះ បណ្តាល​ឲ្យ​កម្មករ​ចំនួន​៨​នាក់ រងរបួស​ធ្ងន់​ស្រាល ហើយ​ជនបង្ក​បាន​រត់គេចខ្លួន ។ បច្ចុប្បន្ន នគរបាល​កំពុង​ចាត់ការ​តាម​នីតិវិធី​លើ​ករណីនេះ ៕

សហការី CEN


spot_img
×