Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកភូមិ​ហាង​ខូ​បាន បន្ត​ប្រពៃណី​ដុត​ក្រឡាន តាំងពី​ដូនតា រហូតមក​ទល់នឹង​សព្វថ្ងៃ​

spot_img

ស្ទឹងត្រែង​៖ ពលរដ្ឋ​ខ្មែរលើ រស់នៅ​ភូមិ​ហាង​ខូ​បាន សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាន​បន្ត​ប្រពៃណី​ដុត​ក្រឡាន តាំងពី​ដូនតា រហូតមក​ទល់នឹង​សព្វថ្ងៃ​។


ទោះបីជា​មិន​ល្បី​ដូច​នៅ​ខេត្តក្រចេះ​ក្តី ក៏​ក្រឡាន​ខេត្តស្ទឹងត្រែង មាន​រសជាតិ​ឆ្ងុយឆ្ងាញ់ បើសិនជា​បាន​ភ្លក្ស​។ អ្នកភូមិ​បាន​និយាយថា នៅ​ភូមិ​ហាង​ខូ​បាន កាលពីមុន​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​គ្រួសារ ប្រកបមុខរបរ​ធ្វើ​ក្រឡាន​លក់​។ តែ​ក្រោយមក​មាន​ជីវភាព​ធូរធារ ក៏​ឈប់​ខ្លះ​អស់​ទៅ​។​

អ្នកស្រី​ប៉ ហេង អ្នកធ្វើ​ក្រឡាន​លក់ នៅ​ភូមិ​ហាង​ខូ​បាន បាន​រៀបរាប់ថា មុននឹង​ធ្វើ​ក្រឡាន​គេ​កាប់​ដើម​ឫស្សីព្រៃ នៅ​ខ្ចី មក​កាត់​ជា​កង់​ខ្លី ហើយ​យក​អង្ករដំណើប ទៅ​លាង​ទឹក​រួច​ទុក​ឲ្យ​ស្ងួត​ដាច់ទឹក ទើប​យកមក​លាយ​ជាមួយ សណ្ដែកអង្គុយ​។​
បន្ទាប់មក​យក​អង្ករ​ច្រកចូល​ក្នុង​បំពង់​ឫស្សី ដែល​កាត់​ជា​កំណាត់​ប្រវែង​៣​ទៅ​៤​តឹក រួច​ច្រក​ទឹកខ្ទិះ​ដូង ក្នុង​បំពង់​ឫស្សី និង​យក​កាកដូង ដែល​សល់​ពី​ច្របាច់​ខ្ទិះ រួចមក​បិទមាត់​បំពង់​ឫស្សី ពេល​ដុត​កុំ​ឲ្យ​ហូរ​ខ្ទិះ​ចេញ​។​

​តាម​ការរៀបរាប់​ប្រាប់​ឲ្យ​ដឹងថា ក្រឡាន​ខេត្តស្ទឹងត្រែង ខុសពី​ខេត្តក្រចេះ ខេត្តកំពង់ចាម និង​ខេត្ត​ដទៃទៀត ពីព្រោះ​របៀប​ធ្វើ​ក៏​ខុសគ្នា​ដែរ​។

គ្រួសារ​ធ្វើ​ក្រឡាន​លក់ បាន​និយាយថា ដោយសារ​ធ្លាប់ធ្វើ​តាំងពី​ដូន តា​មក​ក៏​ធ្វើ​លក់​ក្នុងភូមិ និង​ដឹក​ទៅ​លក់​នៅ​ផ្សារ​ស្ទឹងត្រែង​។ មានពេលខ្លះ ក៏មាន​អាណិកជន​ខ្មែរ មកពី​ក្រៅប្រទេស បាន​កុម្ម៉ង់​ឱ្យ​គាត់​ដុត​ក្រឡាន តាម​ដែល​គេ​ត្រូវការ​។​

​សូមបញ្ជាក់ថា របៀប​ដុត​ក្រឡាន​គេ​ដាក់​បញ្ឈរ រួច​ដុត​ឲ​ឆ្អិន​ឫស្សី​រោល​ឆេះ​ប្រែជា​ខ្មៅ ទើប​យកមក​ទទួលទាន​បាន​៕

ដោយ​៖​សុខុម​

spot_img
×